CamNews

តារា 

សមា​ជិក​ក្រុម F4 ​តាវ​មីន​ស៉ឺ ត្រូវ​បាន​តារាស្រី​ម្នាក់​សរសើរ​ថា ជា​បុរស​ដ៏​កក់​ក្តៅ

(តៃវ៉ាន់)៖ តារាសម្តែងស្រី Pauline Lan បានចេញមុខសរសើរ​ តារាប្រុស​ដ៏សង្ហាម្នាក់ ក្នុងក្រុម F4 ដែលទស្សនិកជនជាច្រើន បានស្គាល់លោកហើយគឺ Jerry Yan ឬតាវមីនសឺរ ដោយនាងលើកឡើងថា បុរសពីរនាក់ដែលនាង បានជួបនិងជាបុរសដែលចេះ ផ្តល់ភាពកក់ក្តៅនោះគ្មាននរណា ក្រៅពីឪពុកនាង និងJerry Yan ឡើយ។

Pauline Lan និយាយថា នៅថ្ងៃមួយនាងនិងមិត្តពីរបីនាក់ រួមទាំង Jerry Chan ផងនោះបានធ្វើដំណើរ តាមរថយន្តជាមួយ Meifen Chen ពេលនោះក៏មាននារីម្នាក់ ក្នុងចំណោមមិត្តភក្តិរួមដំណើរស្រវឹង ក្អួតដាក់រថយន្តMeifen តែដោយខ្លាចថា​ ប្រឡាក់រថយន្តគេ Jerry ក៏យកដៃខ្លួនទាំងសងខាង មកទ្រកំអួតឲ្យធ្វើឲ្យ Pauline ភ្ញាក់ផ្អើលជាខ្លាំង និងប្រាប់ឲ្យគេគ្រវាត់វាចោល តាមបង្អួចទៅតែ Jerry នៅតែកាន់វារហូតដល់កន្លែងមួយ ដែលមានធុងសម្រាម ទើបគេចុះយកទៅចោល។

ដោយចង់ដឹងពីចិត្តតារាប្រុស ម្នាក់នេះ Pauline ក៏បានសួរទៅគេថា «ប្រសិនបើអ្នកក្អួតជាខ្ញុំ តើអ្នកធ្វើបែបនេះទេ?» ចម្លើយមិនស្ទាក់ស្ទើរ របស់ Jerry Yan គឺពិតណាស់គេនឹងយកដៃទ្រកំអួត ឲ្យនាងដូចគ្នា ដែលនេះធ្វើឲ្យ Pauline ញញឹម និងសរសើរតារាប្រុសរូបនេះ មិនដាច់ពីមាត់ឡើយ ដោយចាត់ទុកថា គេជាមនុស្សប្រុស ដ៏កក់ក្តៅម្នាក់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង