(តៃវ៉ាន់)៖ Ken Chu ដែលគ្រប់គ្នាស្គាល់ តាមរយៈតួអង្គស៊ីមិន ក្នុងរឿង «F4» របស់តៃវ៉ាន់នោះ នៅពេលនេះ មើលទៅហាក់ដូចជាធាត់ប្លែកខ្លាំង មិនដូចមិត្តរួមក្រុមដទៃទៀត នោះទេ។ ទាក់ទងទៅនឹងការឡើង ទម្ងន់នេះដែរ Ken បានបញ្ជាក់ឲ្យដឹងថា រូបលោកមានជំងឺឈឺសាច់ដុំម្យ៉ាង ដែលជាស្ថានភាពរលាកសន្លាក់ និងមានអាការៈឈឺចាប់សាច់ដុំ និងគ្រោងឆ្អឹង ហើយបានក្លាយជាហេតុផល ដែលធ្វើឲ្យរូបលោក ពិបាកនឹងធ្វើលំហាត់ប្រាណ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ Ken ពិតជាមានការលំបាក ក្នុងការយកឈ្នះអារម្មណ៍ ឈឺចាប់របស់ខ្លួន ចំពោះការឡើងទម្ងន់ណាស់។ Ken រ៉ាយរ៉ាប់ទាំងទឹកភ្នែក ស្រក់ចុះថា «ខ្ញុំបានស៊ូទ្រាំ ដោយភាពស្ងៀមស្ងាត់ ជាច្រើនឆ្នាំមកហើយ ខ្ញុំមានអារម្មណ៍ថា ឆ្អែតឆ្អន់ហើយ»។
គួរបញ្ជាក់ថា កាលពីខែមករា នាដើមឆ្នាំនេះ Ken មានទម្ងន់រហូតទៅដល់ ៩០,២គីឡូក្រាម តែដោយសារតែជិតចូលរោងការ លោកបានព្យាយាម សម្រកទម្ងន់ ហើយពេលនេះ រូបលោកមានទម្ងន់ ត្រឹម៨០គីឡូក្រាម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង