CamNews

តន្រ្តី 

Infinite ត្រលប់មកវិញជាមួយ វីដេអូចំរៀង និង Album ថ្មី (វីដេអូខាងក្នុង)

ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រក្រុម Infinite ថ្ងៃនេះបានបញ្ចប់ហើយ ដោយក្រុមចំរៀងបុរស
Infinite បានត្រឡប់មកវិញសារជាថ្មី ជាមួយនិងវីដេអូចំរៀង និង Mini Album ថ្មីរបស់ពួកគេ ។



វីដេអូចំរៀងថ្មីមានចំណងជើងថា " Destiny "  ជាចង្វាក់ញាក់ និងក្បាច់រាំដ៏មានថាមពលរបស់
ពួកគេ ធ្វើអោយវីដេអូចំរៀងកាន់តែឡូយ ។ វីដេអូចំរៀងនេះ ត្រូបានគេដឹងថា ថតនៅជុំវិញ
Los Angeles សហរដ្ឋអាមេរិច និង Universal Studio នៅរដ្ឋ California ផងដែរ ។ Infinite គឺ
ជាក្រុមចំរៀងកូរ៉េទីមួយ ដែលទទួលបានសិទ្ធិក្នុងការថតវីដេអូ នៅក្នុង Studio របស់ Universal
ដែលជាកន្លែងថតរឿងជាច្រើនដូចជា Transformers, The Amazing Spiderman និង Inception
ជាដើម ។ ដូចនេះ Camnews សុំនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាវីដេអូចំរៀង Destiny ទាំង
អស់គ្នា ៕

 


ដោយ ៖ លីលី
ប្រភព ៖ allkpop 


Tags: infinite kpop star singer boyband boy group new single music video