CamNews

តារា 

តើទស្សនិកជនដឹងទេថា Victoria Beckham ស្លៀកពាក់យ៉ាងម៉េច ពេលនាងណាត់ជួបជាមួយ David Beckham ជាលើកដំបូងទេ?

ពេលនិយាយដល់ គូរស្នេហ៍ក្នុងពិភព បាល់ទាត់ឬ ក្នុងពិភពកំសាន្តនោះ Victoria និង Beckham គឺ តែងតែជា និមិត្តរូប នៃទស្សនិកជន ជានិច្ចព្រោះថា មួយគូរនេះ ពួកគេថែរក្សាស្នេហា បានយូរមិន ត្រឹមតែប៉ុណ្ណោះ គ្រួសារពួកគាត់ មិនដែលមានរឿង អាស្រូវអ្វីធំដុំឡើយ ។

នេះគឺរ៉ូបដែល Victoria ពាក់ទៅណាត់ជួប Beckham លើកដំបូង (១៩៩៧)

Victoria កាលនៅ Spice Girls (កណ្តាល)

ឥលូវយើងងាក មកមើលកាលពី អតីតកាលវិញ របស់គូរស្នេហ៍ដ៏ល្បីល្បាញ មួយនេះ ។ ថ្មីៗនេះ Victoria បានបង្ហោះរូបថត រ៉ូបខ្លីពណ៌ស្ករត្នោតមួយ ហើយនាងនិយាយថា វាជារ៉ូបដែលនាង បាន ពាក់កាលពី នាងណាត់ជួបជាមួយនិង David Beckham ជាលើកដំបូង របស់ពួកគេ ។ ឃើញបែប នេះយើងក៏ នឹកស្រមៃដល់ កាលពីឆ្នាំ ១៩៩៧ Victoria នាងគឺជាតារាចំរៀង ក្នុងក្រុម Spice Girls រីឯ David Beckham វិញគឺជាតារាបាល់ទាត់ ដ៏ល្បីរបស់ Manchester United ។ ពួកគេ បានជួបគ្នានៅ ឯកម្មវិធី បាល់ទាត់សប្បុរសធម៌ មួយហើយក៏បាន ទាក់ទងឈានទៅដល់ ស្នេហានិងបង្កើតគ្រួសារ មកទល់ពេលនេះ ។



សព្វថ្ងៃបើទោះបីជា David Beckham ឈប់ទាត់បាល់មែន តែកីឡាករជើងចាស់ ម្នាក់នេះ នៅតែ អាចរកចំណូល បានច្រើនជាមួយនិង ការផ្សាយពាណិជ្ជកម្ម និងមុខជំនួញ ជាច្រើនទៀត ។ David Beckham ក៏នឹងក្លាយជាម្ចាស់ ក្រុមបាល់ទាត់មួយ នៅអាមេរិកផងដែរ ដែលនឹងលេងក្នុង Major League Soccer ។ ចំណែកឯភរិយា Victoria Beckham វិញក៏មិនពឹងលើតែ ប្តីម្នាក់នោះទេ តែនាង ក៏មានមុខជំនួញ ក្នុងការច្នៃម៉ូតនិង លក់សំលៀកបំពាក់ របស់នាងដែល រកប្រាក់ចំណូល បាន យ៉ាងច្រើន ដូចស្វាមីអញ្ចឹង ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football david beckham model victoria