ហូលីវូដ ៖ កាលពីពេលថ្មីៗនេះ លោក David Beckham និងភរិយារបស់លោកគឺនាង Victoria បានប្រាប់ Australian TV show The Sunday Project ថា គាត់ត្រូវមិនអើពើជាមួយនិងរឿងរ៉ាវខ្លះៗដើម្បីឲ្យជីវីតមានភាពល្អប្រសើរ ។
ប្តីប្រពន្ធមួយគូនេះបានបន្ថែមទៀតថា ពួកគេពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការធ្វើជាឪពុកម្តាយ និងបានបង្រៀនកូនៗទាំង ៤របស់ពួកគេគឺ Brooklyn, Romeo, Cruz និង Harper ។ ហើយអ្វីដែលសំខាន់នោះគឺការខិតខំប្រឹងប្រែងធ្វើការ ។
David Beckham បានថ្លែងនៅក្នុងកម្មវិធីកំសាន្តមួយថា "ខ្ញុំគិតថាប្រសិនបើអ្នកស្គាល់គ្នាច្បាស់ ប្រសិនបើអ្នកមានមិត្តល្អៗ និងក្រុមគ្រួសារដ៏អស្ចារ្យ ដែលតែងតែចាំគាំទ្រអ្នកពីក្រោយ នោះគឺរឿងដែលត្រូវធ្វើគឺការពារកូនៗ ហើយខ្ញុំនិងភរិយា ពិតជាមានមោទនភាពក្នុងនាមជាគ្រួសារ" ។
អ្វីដែលជាដំបូន្មានរបស់ David Beckham និងភរិយា បង្រៀនកូនៗរបស់ពួកគេគឺ ខិតខំប្រឹងធ្វើការ ក្នុងគោលបំណងឲ្យកូនៗរបស់ពួកគេមើលឃើញថា ការខិតខំធ្វើការគឺជាគន្លឹះនាំទៅរកភាពជោគជ័យ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ ប៊ីប៊ីសុី