(អាមេរិក)៖ នាង Ariana Grande និង Mac Miller កំពុងតែបង្ហាញពីទំនាក់ទំនង របស់ខ្លួនជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ តាមរយៈរូបភាពដ៏ផ្អែមផ្ហែម របស់ពួកគេ ដែលបង្ហោះនៅលើ Instagram កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ។
បើក្រឡេកមើល រូបភាពរបស់អ្នកទាំងពីរ ត្រូវបានអ្នកគាំទ្រមើលឃើញថា តារាចម្រៀងវ័យ២៣ឆ្នាំរូបនេះ កំពុងតែឱបថើបជាមួយបុរសតន្ត្រីករ វ័យ២៤ឆ្នាំ Mac Miller យ៉ាងស្អិតល្មួត នៅលើឥដ្ឋ ដោយមិនមានភាពខ្មាស់អៀនឡើយ ហើយវាក៏ជាលើកដំបូងដែល Ariana ហ៊ានបង្ហាញពីទំនាក់ទំនង ស្នេហារបស់នាងចំពោះមុខ មហាជនផងដែរ។
នាង Ariana ចាត់ទុកថា Mac គឺជាបុរសសិចស៊ីម្នាក់ ដែលនាងបានជួប និងមានភាពជឿជាក់លើស្នេហារបស់គេ ទោះជាទំនាក់ទំនងនេះ មានរយៈពេលខ្លីក៏ដោយ ក្រោយពីបែកគ្នាជាមួយ Ricky Alvarez កាល ពីខែសីហា ឆ្នាំ២០១៦ នេះ បន្ទាប់ពីទាក់ទងគ្នាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។ គ្រាន់តែពីរសប្តាហ៍ ធ្វើឲ្យ Ariana ងាកមកចាប់ដៃសាងស្នេហ៍ថ្មី ជាមួយ Mac Miller ដោយមិនខ្មាស់អៀន ក្នុងការសម្តែងអារម្មណ៍ ដ៏ជ្រាលជ្រៅជាមួយគ្នា នៅចំពោះមុខមហាជនឡើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង