(បរទេស)៖ តារាសម្តែងជនជាតិចិន នាង Vicki Zhao ត្រូវបានដាក់ជំនួស តារាសម្តែងប្រុសតៃវ៉ាន់ Leon Dai ក្នុងការថតខ្សែភាពយន្តរ៉ូមែនទិក បែបកំប្លែងថ្មីមួយ មានចំណងជើងថា «No Other Love» បន្ទាប់ពី Leon Dai បរាជ័យមិនបញ្ជាក់ ពីជំហរនយោបាយរបស់ខ្លួន ឲ្យបានច្បាស់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ Dai ត្រូវបាននាយក និងអ្នកវិនិយោគមួយចំនួន និយាយថា គាត់មិនផ្តល់ការពន្យល់ ទៅដល់សាធារណជនឲ្យច្បាស់ ពីជំហររបស់ខ្លួនទេ ធ្វើឲ្យគេមានភាពស្រពិចស្រពិល តែចំពោះរឿងនេះ Zhao ក៏ប្រឈមនឹងការរិះគន់ដែរ បន្ទាប់ពីនាងបង្ហោះរូបលើ Weibo នៅពេលខ្សែ ភាពយន្តនោះ បានថតចប់កាលពីខែមុន។
ចំពោះបញ្ហានេះ Dai និយាយថា ខ្លួនមិនចូលរួម ខាងគណបក្សនយោបាយណាមួយទេ ហើយក៏ទទួលថា ជាអ្នកគាំទ្រឯករាជ្យខាងណាដែរ ប៉ុន្តែទោះជាយ៉ាងណា ក៏តារាប្រុសរូបនេះ ត្រូវបានគេដក ចេញពីការថតបញ្ចប់ខ្សែភាពយន្ត របស់ចិនរឿង «No Other Love »ទៅហើយ ព្រោះតែគេយល់ថា គាត់មានទស្សនៈទៅរកនយោបាយ តៃវ៉ាន់ច្រើនជាង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង