CamNews

ព័ត៌មានជាតិ 

ឆក់ iPhone 5 ពីស្រីស្អាត មិនសម្រេច ពលរដ្ឋ ដេញក្របួចបាន រុញឱ្យសមត្ថកិច្ច

-ជនសង្ស័យម្នាក់ ជានិស្សិតនៅសាលាច្បាប់

-សាច់ញាតិជនសង្ស័យ កំពុងរត់ការដោះលែង

ភ្នំពេញ : ជនសង្ស័យ២នាក់ ត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ច ដេញចាប់បាន ក្រោយពេល ឆក់ទូរស័ព្ទ iPhone5  ពីនារីវ័យក្មេងម្នាក់ នៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលា៦ល្ងាច ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៤ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនជាប់សង្ស័យទាំង២នាក់នេះ មានទី១ឈ្មោះ សេង សភ័ក្រ អាយុ ២២ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជានិស្សិតសាលាច្បាប់ និងម្នាក់ទៀត ឈ្មោះ សំ កុសល ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ជនសង្ស័យជិះម៉ូតូ ស្កុបពី ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1BN-6270 ។

ចំណែកឯនារី ម្ចាស់ទូរស័ព្ទ ឈ្មោះ អៀ សាលីណា អាយុ២៣ឆ្នាំ មានទីលំនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានការចាប់ខ្លួន ខាងលើនេះ បានឲ្យដឹងថា ដំបូងឡើយ នារីរងគ្រោះ បានជិះម៉ូតូស្កុបពី តាមបណ្តោយផ្លូវលេខ៦៣ មកដល់ផ្លូវលេខ៤៣២ ត្រង់តូបលក់កាសែត ក៏ឈប់ម៉ូតូដើម្បីទិញកាតទូរស័ព្ទ ខណ:នារីរងគ្រោះ ដកទូរស័ព្វ ម៉ាក iPhone5 ហើយកំពុងចុចបញ្ចូលទឹកប្រាក់នោះ ស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូស្កុបពីមកអែប ហើយជនសង្ស័យម្នាក់ ឈ្មោះ សំកុសល លោតចុះពីលើម៉ូតូ ស្ទុះទៅឆក់

ទូរស័ព្ទ ពីនារីរងគ្រោះ ហើយជិះរត់ មកដល់ចំណុចកើតហេតុ ជនសង្ស័យក៏ដួលម៉ូតូ ស្របនារីរងគ្រោះស្រែកចោរ តាមពីក្រោយផងនោះ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់ជាប់តែម្តង។

ដោយមានវត្ថុតាង និងសាក្សី ជនសង្ស័យ ត្រូវបញ្ជូនទៅ កាន់អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ