ភ្នំពេញ៖ យ៉ាងហោចណាស់ កម្មករដែលបម្រើ ការងារ នៅរោងចក្រ យូស៊ិន ម្នាក់បានស្លាប់
ភ្លាមៗ នៅនឹងកន្លែកើតហេតុ និងពីរនាក់ ផ្សេងទៀត រងរបួសធ្ងន់ ក្រោយពីពួកគេ ទាំងបីនាក់
បានជិះម៉ូតូឌុបគ្នា ទៅបុករថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ហើយបានបើករត់បាត់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២៖៥០នាទី រំលងអាធ្រាត្រ
ចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោម
ចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីដែលបានឃើញ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈ
ជនរងគ្រោះទាំងបីរនាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី ២០០៩ ពណ៌ខ្មៅ ពាក់ស្លាក
លេខ ភ្នំពេញ 1AL-2361 ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់
តែបានបុក រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បណ្តាលឲ្យជនរងគ្រោះដែលជាអ្នកបើកម៉ូតូ ស្លាប់
ភ្លាមៗ នៅនឹងកន្លែង កើតហេតុ រីឯពីរនាក់ផ្សេងទៀត ដែលជិះខាងក្រោយ រងរបួសធ្ងន់។ ក្រោយ
កើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងកម្លាំងនគរបាល ចរាចរណ៍ជើងគោក បានចុះទៅដល់ ចំណុច
កើតហេតុ ដើម្បីជួយអន្តរាគមន៍។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្តាល ឲ្យស្លាប់ម្នាក់ និង
រងរបួសធ្ងន់ពីរនាក់ ។ ជនរងគ្រោះដែលស្លាប់ នៅនឹងកន្លែងកើតហេតុ មានឈ្មោះ ហ៊ុន ឆែម ភេទ
ប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ រីឯជនរងគ្រោះ
ដែល រងរបួសធ្ងន់ចំនួនពីរនាក់ ផ្សេងទៀត រួមមានទី១ ឈ្មោះ បាន ចន្ធី ភេទប្រុស អាយុ២០ឆ្នាំ
មាន ស្រុកកំណើត នៅភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី២មានឈ្មោះ នាក់ ភក្តី
ភេទ ប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅតានី ឃុំតានី ស្រុកទូកមាស ខេត្តកំពត ហើយជនរង
គ្រោះទាំងបីរនាក់ ស្នាក់នៅជា បណ្តោះអាសន្ន នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ
ហើយធ្វើការនៅ រោងចក្រ យូស៊ិន។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា ក្រោយកើតហេតុរថយន្តជួយសង្គ្រោះ និងក្រុមជួយសង្គ្រោះ
របស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ បានធ្វើដំណើរ មកដល់ចំណុច កើតហេតុភ្លាមៗ ហើយ
បានដឹកជនរងគ្រោះ ចំនួន២នាក់ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រីឯសពជនរងគ្រោះ ម្នាក់ទៀត ដែល
ស្លាប់នោះ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល