បើទោះជាមិនមានដៃទាំងពីរសងខាងពីកំណើត ប៉ុន្ដែ ស្ដ្រីជាម្ដាយ Linda និងកូនប្រុស Timmy
នៅតែអាចប្រើប្រាស់ជើងទាំងពីរ ជំនួសដៃ ដោយមិនមានការលំបាក។
ជាមនុស្សអភព្វ មិនមានដៃទាំងពីរ ដូចទៅនឹងអ្នករាល់គ្នា ប៉ុន្ដែ អ្នកស្រី Linda Bannon និងកូន
ប្រុស Timmy នៅតែអាចធ្វើបានល្អ នូវការងារប្រចាំថ្ងៃ ដោយការប្រើប្រាស់ជើងដ៏មានតម្លៃរ
បស់ពួកគេ។
អ្នកស្រី Linda Bannon អាយុ ៣៥ឆ្នាំ កើតមកមិនមានដៃពីកំណើត ដោយសារតែកើតជម្ងឺតពូជ
ដ៏កម្រមួយ ដែលមានឈ្មោះថា Holt-Oram ។ ជម្ងឺនេះ មិនត្រឹមតែប៉ះពាល់ដល់ការរីកចម្រើន
របស់ឆ្អឹងប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឱ្យកើតជម្ងឺទាក់ទិននឹងបេះដូងផងដែរ។ ស្ដ្រីដែលធំឡើង
នៅ Chicago រូបនេះ ឱ្យដឹងថា ពុកម្ដាយរបស់អ្នកស្រី មិនបានដឹងអ្វីអំពីជម្ងឺនេះ រហូតដល់អ្នក
ស្រីបានចាប់កំណើប។
ថ្វីបើមានការតូចចិត្តនឹងវាសនា ប៉ុន្ដែ Linda ប្រើប្រាស់ជើងទាំងពីរ ជំនួសដៃ សម្រាប់បំពេញ
ការងារប្រចាំថ្ងៃ ដូចជា ការធ្វើម្ហូបអាហារ លាងចាន រៀបចំផ្ទះសម្បែង។ល។ បើទោះជាពិការ
ប៉ុន្ដែ ក្រោយមក អ្នកស្រីក៏បានសម្រេចចិត្ត រៀបការជាមួយលោក Richard កាលពីឆ្នាំ ២០០៤
ហើយបន្ទាប់មក មានកូនប្រុសម្នាក់ ឈ្មោះ Timmy ។
ដូចទៅនឹងម្ដាយរបស់ខ្លួន Timmy កើតមក ក៏ពិការដៃដូចម្ដាយ ដោយសារតែជម្ងឺ Holt-Oram
នេះ។ យ៉ាងនេះក្ដី Timmy ក៏រៀនតាមបទពិសោធ ប្រយុទ្ធប្រឆាំងនឹងវាសនា ដូចម្ដាយរបស់ខ្លួន
ដោយមិនទុកឱ្យជម្ងឺនេះ “មើលស្រាល” និងធ្វើបាបផ្លូវចិត្ត។ Timmy ដែលបច្ចុប្បន្ន មានអាយុ ៩
ឆ្នាំ គេអាចហែលទឹក ហាត់ក្បាច់គុន និងលេងហ្គេម បានដូចក្មេងដទៃ ដោយការប្រើជើងដ៏គួរ
ឱ្យស្រឡាញ់របស់ខ្លួន។ ដើម្បីស្វែងយល់អំពីការរស់នៅប្រចាំថ្ងៃ របស់ពួកគេ សូមទស្សនានូវ
វីដេអូខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Daily Mail