CamNews

ព័ត៌មានជាតិ 

ស្លាប់១៤នាក់ រងរបួសធ្ងន់ស្រាល៤៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៤ ខែមេសាម្សិលមិញ

(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦ម្សិលមិញនេះ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៥​លើក​ ក្នុង​នោះ​យប់​៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤​នាក់​ រង​របួសធ្ងន់៣៤​នាក់​ (​ស្រី​៨​នាក់​)​ និង​របួសស្រាល​១៤​នាក់​ (​ស្រី​៥​នាក់​)​ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​,​ រថយន្ត​ធុន​តូច​២​គ្រឿង​,​ យានយន្តផ្សេងៗ​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​១២​លើក​ (​ស្លាប់​១៣​នាក់​),​ មិន​គោរព​សិទ្ធិ​២​លើក​ (​ស្លាប់​១​នាក់​)​, ​កត្តា​យានយន្ត១​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៤​នាក់​ (​យប់​១២​នាក់​)​។​

ចំពោះ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅថ្ងៃម្សិលមិញនេះ សមត្ថកិច្ចបានរកឃើញ ​មធ្យោបាយ​ល្មើស​៤,០៦៦​ គ្រឿង​ ,​ អប់រំ​ ១,៨៩៨​គ្រឿង​,​ ពិន័យ​២,១៦៨​ គ្រឿង​៕

 


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local News Phnom penh Social News