CamNews

តន្រ្តី 

ក្រុមចំរៀង EXO ត្រឡប់មកជាថ្មី ជាមួយវីដេអូចំរៀង Wolf បែបសាច់រឿង (មានវីដេអូ)

EXO ជាក្រុមចំរៀងបុរស របស់កូរ៉េដែលទើបតែប្រឡូកសិល្បៈ តែទទួលបានការគាំទ្រជាខ្លាំង
ដោយសារតែទេព្យកោសល្យរបស់ពួកគេ ។ EXO មានសមាជិក ១២ នាក់ដោយចែកចេញជា
២​ ក្រុមគឺ EXO M មាន ៦ នាក់សំរាប់វាយលុកទីផ្សារចិន និង EXO K ៦ នាក់សំរាប់ទីផ្សារកូរ៉េ ។
ងាកមកចូលវីដេអូចំរៀងវិញ បន្ទាប់ពីពួកគេ បញ្ចេញវីដេអូចំរៀង Wolf ជា ២ ភាសាទទួលបាន
ការគាំទ្រ ហើយបំបែកកំណត់ត្រាលក់ របស់សិស្សច្បងបានជាច្រើនរួចមក ថ្ងៃនេះពួកគេ បាន
ចេញវីដេអូចំរៀង Wolf បែបសាច់រឿងម្តង ។ គ្រាន់តែវីដេអូចេញភ្លាម អ្នកគាំទ្ររបស់ក្រុម EXO
បានចែកចាយពាសពេញ Facebook តែម្តង សំគាល់អោយឃើញថា EXO ពិតជាមានអ្នកគាំទ្រ
ច្រើនសន្ធឹកសន្ធាប់មែន ។ កុំអោយខាតពេលយូរ ចឹងយើងទៅទស្សនាទាំងអស់គ្នា ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: exo exo m exo k star singer kpop