បាត់ដំបងៈ កម្លាំងនគរបាលស្រុកថ្មគោល បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹង
ជនរងគ្រោះ កាលពីវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃ ទី១០ ខែធ្នូឆ្នាំ២០១២ នៅចំណុចផ្ទះ
ជនសង្ស័យ នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល ជាប់ចោទពីបទរំលោភក្មេងស្រី អាយុ
១៥ឆ្នាំ នៅម៉ោង ០០.២៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ នៅផ្ទះអ្នកជិតខាង
ក្នុងភូមិខាងលើ រៀបចំកសាងសំណុំ រឿងបញ្ជូនខ្លួនជនសង្ស័យ មក ស្នងការខេត្តដើម្បីចាត់ការ
បន្តតាមច្បាប់។
លោក យឹម វិចិត្រ អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់
ខ្លួន មានឈ្មោះ ហៀង គឹមហូរ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្ម
គោលចំណែកកម្មេងស្រីរងគ្រោះ មានអាយុ ១៥ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។
លោក យឹម វិចិត្រ បន្តថា យោងតាមបណ្តឹង របស់ម្តាយ និងជនរងគ្រោះ បានឲ្យដឹងថា មុនពេល
កើតហេតុ នៅវេលាម៉ោងប្រហែល ៩យប់ ជន សង្ស័យ បានទូរស័ព្ទហៅជនរងគ្រោះចេញពីផ្ទះ
ដើម្បីឌុបម៉ូតូដើរលេងយប់ ព្រោះថា ស្អែកខ្លួននិងចេញទៅថៃវិញហើយ ក្រោយពីនាងបាន ចេញ
ពីផ្ទះហើយ ជនសង្ស័យក៏បានឌុបនាង ដើរលេងរហូតដល់កណ្តាលអធ្រាត្រ រួចក៏នាំគ្នាចូល ទៅ
ក្នុងផ្ទះគេក្នុងភូមិដោយម្ចាស់ផ្ទះមិននៅ គេទៅថៃអស់ រួចបានលួងលោមនាង ចាប់ឱបថើប រួចធ្វើ
សកម្មភាពយកម្រាមដៃលូកខ្វេះប្រដាប់ភេទនាង និងរំលោភបានសម្រេចម្តង ក្រោយពីធ្វើ សកម្ម
ភាពហើយជនសង្ស័យក៏បានឌុបនាង មកទម្លាក់មុខផ្ទះ រួចឲ្យនាងដើរចូលក្នុងផ្ទះម្នាក់ឯង។ ក្រោយ
ពីនាងបានចូលទៅក្នុងផ្ទះវិញ ម្តាយនាង បានសួរនាំកូន ឃើញទឹកមុខនាងចម្លែក ម៉េចក៏ដើរលេង
យប់ជ្រៅម្ល៉េះ ពេលនោះនាងបានប្រាប់ម្តាយតាមត្រង់ថា នាងទៅដើរលេងជាមួយ ជនសង្ស័យខាង
លើ រួចគេបានចាប់រំលោភនាងទៀត។ ពេលម្តាយបានដឹងរឿងហើយ ព្រឹកឡើងក៏បាននាំកូន ទៅ
ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ឃុំអូរតាគី ក្រោយពីបានទទួលពាក្យបណ្តឹងហើយ នគរបាលប៉ុស្តិ៍បាន
រៀបចំសំណុំរឿង បញ្ជូនទៅអធិការស្រុក ដើម្បីសហការចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យបាន នៅ
វេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃដដែល នាំយកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទូរស័ព្ទបបួលនាង ជិះម៉ូតូដើរលេងយប់ រួចបានលួង
លោមនាងរំលោភបាន សម្រេចម្តងពិត ប្រាកដមែន។
បច្ចុប្បន្នកម្លាំងនគរបាលស្រុក កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការខេត្ត នៅ
រសៀលថ្ងៃទី១១ ខែធ្នូនេះ ដើម្បីចាត់ការបន្ត តាមច្បាប់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល