ម៉ោងនេះ ថ្ងៃនេះ កាលពីបុណ្យអំទូកឆ្នាំចុងក្រោយ ខ្ញុំកំពុងរៀបចំខ្លួន ទៅកំសាន្ដជាមួយមិត្ត
មួយចំនួនរបស់ខ្ញុំ នៅកោះពេជ្រ ដែលកាលណោះ នៅមុនព្រឹត្តិការណ៍លើស្ពានពេជ្រ ប្រហែល
ពីរម៉ោង ពួកយើងសប្បាយរីករាយខ្លាំងណាស់។
នឹកឡើងគួរឱ្យសោកស្ដាយ! ខ្ញុំបានបាត់បង់មិត្តជាទីស្រឡាញ់ម្នាក់របស់ខ្ញុំ នាងបានចាកចេញ
ដោយមិនបានលា សូម្បីតែមួយពាក្យមួយម៉ាត់។
រាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ គឺសោកនាដកម្មដ៏ធំមួយដែលខ្ញុំមិនអាចបំភ្លេចបាន ក្នុងមួយ
ជាតិនេះ។ រាត្រីដ៏សែនរន្ធត់នោះ បានដក់ជាប់ក្នុងកែវភ្នែក និងចារទុកក្នុងបេះដូងខ្ញុំជានិច្ច បើ
ទោះជាខ្ញុំបានស្លាប់ក៏ដោយ។
ព្រលប់ថ្ងៃមុនពេលកើតហេតុ ខ្ញុំនឹងមិត្តភ័ក្ដិជាច្រើននាក់ បាននាំគ្នាដើរកំសាន្ដក្នុងក្ដីសប្បាយ
ជាងពេលណាៗទាំងអស់។ នៅពេលមកដល់គល់ស្ពានពេជ្រ យើងបានឮសម្លេងញាប់ញ័រ
របស់ស្ពានហាក់បីដូចជាសញ្ញាមួយប្រាប់ឱ្យដឹងថា នឹងមានសោកនាដកម្មធំកំពុងត្រៀមកើត
ឡើង ប៉ុន្ដែយើងមិនបានយកចិត្តទុកដាក់នោះទេ។
ប្រហែលមួយម៉ោងក្រោយ យើងខ្ញុំបាននាំគ្នាឆ្លងពីកោះពេជ្រ ទៅកាន់សួនច្បារសម្ដេច ហ៊ុន
សែន។ នៅពេលដើរដល់កណ្ដាលស្ពាន យើងបានដឹងថា ស្ថានភាពគឺពិតជាពិបាកឆ្លងកាត់
ខ្លាំងណាស់ ដោយសារតែនៅលើស្ពាន កំពុងតែពេញដោយមនុស្ស។ យើងបានសម្រេចចិត្ត
នាំគ្នាបន្ដដំណើរទៅមុខ ដោយដើរអែបមកក្បែរបង្កាន់ដៃស្ពាន។
លុះមកជិតដល់គល់ស្ពានម្ខាងទៀត ទើបយើងដឹងថា មិនអាចបន្ដដំណើរទៅមុខទៀតបាន។
ប្រហែលមួយម៉ោងក្រោយ នៅក្បែរយើងខ្ញុំ មនុស្សជាច្រើនហាក់ដូចកំពុងត្រដររកខ្យល់ ពួក
គេក៏ហាក់ដូចមនុស្សគ អញ្ចឹង ព្រោះថា ពួកគេមិននិយាយអ្វីទាំងអស់ ក្រៅតែពីការលើកដៃ
ឱ្យជួយ។ បន្ដែយើងបានរកវិធីចាកចេញពីស្ថានភាពដ៏អាក្រក់នេះ ដោយព្យាយាមឡើងលើ
បង្កាន់ដៃស្ពាន និងលោតទៅក្នុងដៃទន្លេនៅក្រោមស្ពាននេះ។
មិត្តរបស់ខ្ញុំមួយចំនួន បានលោតទៅក្នុងទន្លេ ប៉ុន្ដែមួយចំនួនក៏នៅជាប់គាំងនៅក្បែរបង្កាន់ដៃ
ស្ពាន។ ខ្ញុំបានព្យាយាម ប្រឹងប្រែងយ៉ាងខ្លាំង ទើបអាចរំដោះខ្លួនចេញពីចង្កូមមជ្ជុរាជកំណាច
នេះ។ ប៉ុន្ដែ ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ ដោយមិនអាចជួយមិត្តជាទីស្រឡាញ់របស់ខ្ញុំ
បាន។
ពេលស្ថានភាពអាក្រក់ដល់កម្រិតកំពូល មនុស្សភាគច្រើនហាក់ដូចត្រូវមន្ដអាគម ចំណែកមិត្ត
ម្នាក់របស់ខ្ញុំក៏កំពុងជាប់ឃាំងនៅក្បែរបង្កាន់ដៃស្ពាន ខណៈដែលខ្ញុំនៅខាងក្រៅបង្កាន់ដៃ ក្បែរ
នាងផងដែរ។ យើងទាំងពីរ ហាក់ដូចកំពុងស្ថិតនៅក្នុងភពផ្សេងគ្នា ដោយមិនអាចជួយគ្នាបាន
គឺបានត្រឹមតែសម្លឹងមើលមុខគ្នា ដោយក្ដីរន្ធត់។
មួយសន្ទុះក្រោយមក មនុស្សកាន់តែច្រើនបានមកខាងក្រៅបង្កាន់ដៃស្ពាន ខ្លះជាន់លើដៃខ្ញុំ ខ្លះ
ជាន់ក្បាលខ្ញុំ ខ្លះជាន់ស្មារខ្ញុំដើម្បីអាចលោតចូលទៅក្នុងទន្លេ។ ដោយអស់សង្ឃឹម ខ្ញុំក៏សម្រេច
ចិត្តលោតទៅក្នុងទន្លេដើម្បីចាកចេញពីការស្លាប់ ទុកឱ្យមិត្តរបស់ខ្ញុំត្រូវបាត់បង់ជីវិតដោយគ្មាន
កំហុស និងហាក់បីដូចគ្មានន័យ។
ព្រឹត្តិការណ៍ដ៏រន្ធត់នេះ ពិតជាមេរៀនមួយដ៏ធំសម្រាប់ជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនអាចបំភ្លេចបាន!!!
មិត្តអ្នកអាន
តាកែវ
សម្រាប់អ្នកដែលចូលចិត្តខ្សែភាពយន្តបែប action លាយឡំជាមួយនឹង drama ហើយជាពិសេសនោះគឺការប្រណាំងឡានយ៉ាងស្វិតស្វាញរវាង...
ដំណឹងល្អសម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តទាំងអស់ រឿង Frozen បានត្រឡប់មកវិញ...
ដូចដែលបានដឹងហើយថាខ្សែភាពយន្តហុងកុងល្បីបំផុតក្នុងប្រភេទបែបសំណាញ់ច្បាប់ និងការស្វែងរកយុត្តិធម៌...
តារាចម្រៀងប្រុស សម្លេងផ្អែម មានប្រជាប្រិយភាពគឺ លោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា ទោះបីជាលោកមានភាពមមាញឹកខ្លាំងបែបណាក្តី
រឿងថ្មីដែលទើបនឹងដាក់បញ្ចាំងនៅក្នុងរោងភាពយន្តគឺរឿង “ព្រហ្មលិខិតស្នេហ៍”...
គេសង្កេតឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្នមិនត្រឹមតែមានហាងឆេងខ្លាំងនៅក្នុងប្រទេសនោះទេ នាងក៏បានចេញទៅថតនៅក្រៅប្រទេស ដូចជាប្រទេសថៃ តាមរយៈកម្មវិធី និងថតរឿងផ្សេងៗយ៉ាងច្រើន។
សម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តរន្ធត់នោះឥឡូវនេះត្រូវចិត្តហើយជាមួយនឹង “ភាពយន្តមរណៈ”...
ក្រោយពីបញ្ចប់ការប្រឡងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១ ម្ចាស់ពានរង្វាន់គឺប្អូនប្រុស ចាន់ សុបញ្ញា ហាក់......
ខ្សែភាពយន្តកូរ៉េបែបស្នេហាលាយឡំជាមួយនឹងកំប្លែង “កំលោះបាក់ស្បាត ប៉ះក្រមុំខូចចិត្ត” ជា...
ខ្សែភាពយន្តដ៏រន្ធត់ថ្មីមួយទៀតទើបតែនឹងមកដល់ក្នុងរោងភាពយន្តកម្ពុជា រឿង “អាថ៍កំបាំងផ្ទះចម្លែក”...