នាថ្ងៃទី១៥ខែធ្នូរឆ្នាំ២០១១ នៅឯមជ្ឈមណ្ឌលកោះពេជ្រ មានការដាក់តាំងពិព័ណ៌ផលិតផលនាំចេញនាំចូលកម្ពុជា ភូមិមួយផលមួយលើកទី៦បូក ACMECS ( The Ayeyawady - Chao
Phraya - Mekong Economic Cooperation Strategy) ដែលមានការចូលរួមពីក្រុមហ៊ុន
សហគ្រាសជាច្រើនរបស់កម្ពុជា និងបណ្តាប្រទេសក្នុងសហគមន៍
ប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងពិព័ណ៌លើកនេះ មានផលិតផលជាច្រើនប្រទេសដាក់តាំង ពីផលិតផលប្រើប្រាស់
ប្រចាំថ្ងៃ សំលៀកបំពាក់ចំណីអាហាររហូតដល់ផលិតផលអេឡិចត្រូនិច និងគ្រឿងចក្រ។
កុងតឹន័រផ្ទះ កុងតឹន័រការិយាល័យ
ចូលរួមជាគណៈអធិបតេយ្យដោយឯកឧត្តម គាតឈុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង
ពាណិជ្ជកម្ម និងអ្នកមុខអ្នកការ ព្រមទាំងភ្ញៀវបរទេសជាច្រើនរូបទៀត។
ពិព័ណ៌ផលិតផលនាំចេញ នាំចូលកម្ពុជា ភូមិមួយផលិតផលមួយលើកទី៦ចាប់
ផ្តើមពីថ្ងៃទី១៥រហូតដល់ថ្ងៃទី១៨ខែធ្នូរឆ្នាំ២០១១។
ដោយ៖ មិនា