CamNews

Valentine នេះ អ្នកទៅណា?

ជារៀងរាល់ឆ្នាំមនុស្សទាំងឡាយនៅលើពិភពលោក តែងតែរៀបចំកម្មវិធីមួយ ដើម្បីអបអរ
សាទរទិវានៃក្តីស្រឡាញ់ ក៏ដូចជាដើម្បីសម្តែងនូវទឹកចិត្តទៅកាន់អ្នកជាទីស្រឡាញ់នាថ្ងៃទី
១៤ ខែកុម្ភៈ។ ដូច្នេះ Camnews ក៏សូមផ្តល់មតិមួយចំនួនជូនដល់មិត្តអ្នកអានទាំងអស់
ថាថ្ងៃនេះ យើងអាចទៅណាខ្លះ។

១. លេងហ្គេមនៅ Dream Land

Dream Land គឺជាកន្លែងកំសាន្តដ៏ទំនើបដំបូងបង្អស់នៅទីក្រុងភ្នំពេញ។ វាស្ថិតនៅចំកណ្តាល
ទីក្រុង ត្រង់ចំនុចប្រសព្វនៃទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

Dream Land មានឧបករណ៍ជិះកំសាន្តទំនើបៗ ព្រមទាំងមានភោជនិយដ្ឋាន និងអាហារដ្ឋាន
ដែលមានម្ហូប នំ និងភេសជ្ជៈគ្រប់ប្រភេទសម្រាប់បំរើដល់អ្នកផងដែរ ដូច្នេះ នេះគឺជាកន្លែងដ៏
ល្អ​មួយ​ក្នុង​ការជូបជុំគ្រួសារ ការលំហែកាយរួមគ្នា ក្នុងទិវានៃសេចក្តីស្រឡាញ់នេះ។

២. ទស្សនាការប្រគំតន្រ្តី Best of the Best នៅកោះពេជ្រ

មិនឆ្ងាយពី Dream Land ប៉ុន្មាននោះទេ កោះពេជ្រក៏ជាទីកន្លែងកំសាន្តដ៏ពេញ​និយម​នៅ
ទីក្រុងភ្នំពេញផងដែរ។ ជាពិសេស មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺការប្រគំតន្រ្តីប្រចាំឆ្នាំ
"Best of the Best" ដែលត្រូវប្រារព្ធឡើង នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី១៤ខែកុម្ភៈនេះ នៅ
ក្នុង​សាលមហោស្រពកោះបេជ្រ។ ទោះបីជា ឆ្នាំនេះសំបុត្រថ្លៃក្តី តែវាជាកម្មវិធីមាន
លក្ខណៈស្តង់ដា ស័ក្ដិសមទៅនឹងតម្លៃរបស់របស់វា។ កម្មវិធី Best of the Best ឆ្នាំនេះនឹង
មានការខុសប្លែកពីឆ្នាំមុន ដោយសារឆ្នាំនេះ ហង្សមាសបានប្រមូលនូវគ្រប់តារាចម្រៀង
ស្ទើរគ្រប់ផលិតកម្ម រួមមាន លោកសូណូ អ្នកនាង យក់ ឋិតរដ្ឋាន លោក នៅ ស៊ីនឿន រួម
និងតារាចម្រៀង ជើងចាស់របស់ហង្សមាសផងដែរ។

៣. ជិៈទូកនៅមាត់ទន្លេ

មាត់ទន្លេជាកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងទីក្រុង រួមមាន ព្រះបរមរាជវាំង
រង្គសាល វិចិត្រសាល ភោជនីយដ្ឋាន និងហាងដែលស្ថិតនៅ​តាមបណ្តោយម្ខាង​នៃផ្លូវ
ស៊ីសុវត្ថិ ដែលអាចមើលឃើញទន្លេចតុមុខ ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។

មាត់ទន្លេដែលដូចឧទ្យាន ជាកន្លែងដ៏អស្ចារ្យមួយដែលអ្នកអាច មកស្រូបយកខ្យល់
អាកាសដ៏បរិសុទ្ធ។ ជាងនេះទៅទៀត អ្នកក៏អាចដើរលេងកម្សាន្ត អង្គុយនៅលើទូក
ជិះតាមបណ្តោយមាត់ទន្លេនាពេលរសៀលដ៏សែនមនោរម្យ។ នៅពេលព្រះអាទិត្យរះ
អ្នកអាចគយគន់ព្រះអាទិត្យពីលើដងទន្លេពីមុខព្រះបរមរាជវាំងបានទៀត ផង។


៤. ទៅមើលកុន
រោងកុនពិតជាកន្លែងដ៏ល្អមួយសំរាប់អ្នកទាំងអស់គ្នា ជាមួយនឹងតំលៃសមរម្យ អ្នកអាច​
ចូលរួមទស្សនាខ្សែភាពយន្ត Hollywood ល្បីៗ ជាមួយនឹងអ្នកជាទីស្រឡាញ់របស់ខ្លួន
ដោយមាន Coca និង Popcorn ឆ្ងុយឆ្ងាញ់សម្រាប់កំដរមាត់។

ជាពិសេស នៅថ្ងៃនៃក្តីស្រលាញ់នេះ រោងភាពយន្ត លេជេន មានការបញ្ចាំងពិសេស
គឺភាពយន្ត This Means War ដែលមានបញ្ចាំង៤ដងក្នុងមួយថ្ងៃគឺ នៅម៉ោង12:00
ម៉ោង14:00 ម៉ោង16:00 និងនៅម៉ោង18:00។

តម្លៃសំបុត្រមាន២ប្រភេទសម្រាប់ជ្រើសរើស
១.កញ្ចប់ជាគូមានបញ្ចូលរួចជាស្រេចនូវ សំបុត្រកុនសម្រាប់ទស្សនាភាពយន្ត This Means
War ចំនួន២សន្លឹក, ឈុតPuss In Boots (ទឹកក្រូចចំនួន២កែវ + ពោតលីង១), ផ្កាកូលាបដ៏
ស្រស់ស្អាតមួយទងសម្រាប់អ្នកពិសេសរបស់អ្នក
២.សម្រាប់ការចូលទស្សនាទាំងអស់គ្នាជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ត តម្លៃសំបុត្រ 3$/ សំបុត្រ

៥. កាហ្វេ តែទឹកដោះគោ សម្រាប់ការជួបជុំ
ប្រសិនបើអ្នកចូលចិត្តកន្លែងណាដែលមិនសូវអ៊ូអរ ដើម្បីមានកន្លែងសំណេះសំណាល
ជាមួយមិត្តភ័ក្ត ជាមួយអ្នកដែលស្រឡាញ់ គឺយើងអាចទៅហាងកាហ្វេ។ នៅទីនេះ អ្នក
អាចអង្គុយលេង សំណេះសំណាលជាមួយមិត្តភ័ក្ត ជាពិសេសគឺមាន wifi ដើម្បីមើល
Camnews ផងដែរ។ ហាងកាហ្វេនៅក្នុងក្រុងភ្នំពេញមានច្រើន ដូចជា T&C, Brown,
Royal Coffee, Snow Milk Tea, ToTo Ice Cream ។ល។


ដោយ៖មិនា

Tags: coffeekoh pichplacevalentine's daygo outbest of the bestlegend cinemadream land