(បរទេស)៖ តារាសម្តែងជនជាតិអាមេរិក Paul Walker ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នោះបានធ្វើឲ្យមនុស្សជាច្រើននៅតែមានចម្ងល់ជុំវិញចិញ្ចៀនពេជ្រ ១វង់ដែលលោកបានកម្ម៉ង់ជាងឲ្យធ្វើក្នុងតម្លៃ $12,000 ដោយគ្មាននរណាដឹងថា លោកធ្វើចិញ្ចៀនពេជ្រដ៏មានតម្លៃមួយវង់នេះជូននរណាឡើយ រហូតដល់លោកជួបគ្រោះថ្នាក់។
ទោះជាយ៉ាងណា ចិញ្ចៀនពេជ្រដ៏មានតម្លៃនេះត្រូវបានគេនិយាយថា Paul Walker មិនបានកម្ម៉ង់ធ្វើឲ្យសមាជិកគ្រួសារឬមនុស្សជាទីស្រឡាញ់ណាម្នាក់ទេតែក៏សឹងតែគ្មាននរណាដឹងច្បាស់ឡើយពីរឿងនេះ។
លោក Paul Walker តារាប្រុសដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពីបីឆ្នាំមុនត្រូវបានឪពុកលោកផ្ទុះកំហឹងជាមួយក្រុមហ៊ុនលក់រថយន្ត Porsche ដោយចោទថា ព្រោះតែតួគ្រឿងរថយន្តគ្មានសុវត្ថិភាពទើបកូនប្រុសលោកត្រូវស្លាប់បែបនេះ ហើយក៏បានដាក់ពាក្យប្តឹងក្រុមហ៊ុនឲ្យទទួលខុសត្រូវលើករណីនេះដែរ ប៉ុន្តែកាលណោះមិនឃើញមានចំណាត់ការរបស់តុលាការសម្រេចក្តីយ៉ាងណានោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង