CamNews

ព័ត៌មានជាតិ 

កម្មការិនីវ័យក្មេង ចងក សម្លាប់ខ្លួនចោល គូដណ្តឹង

ភ្នំពេញ ៖ កម្មការិនីម្នាក់ ចងកធ្វើអត្តឃាត ដោយមិនទាន់ដឹង មូលហេតុ ច្បាស់លាស់ ខណៈ
មានគូដណ្តឹងជិតដល់ថ្ងៃ ចូលរោងការ ទៅហើយ ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើល នៅវេលាម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣
នៅក្នុងដីឡូត៍ លេខ១៣០ បន្ទប់ជួលលេខ ឃ៦ ផ្លូវលូ៥ ក្រុមទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ
មានជ័យ ។

នារីរងគ្រោះមានឈ្មោះ ម៉ន ស៊ីណា អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើត
នៅខេត្តស្វាយរៀង ។ តាមការឲ្យដឹងពីឈ្មោះ លន់ រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជាគូដណ្តឹងរបស់
នារីរងគ្រោះបានរៀបរាប់ថា នារីរងគ្រោះបានឈឺ២ទៅ៣ថ្ងៃមកហើយ ហើយទំនងជាតូចចិត្តនឹង
ស្ថានភាពក្រុមគ្រួសារក្រីក្រពេក ហើយចេះតែឈឺទៀតនោះ ទើបសម្រេចចិត្តធ្វើអត្តឃាត ដោយ
យកក្រមារចង កទៅនឹងថ្នឹមផ្ទះបែបនេះតែម្តង ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះទៅពិនិត្យសាកសពបានឲ្យដឹងថា ជនរងគ្រោះស្លាប់
ដោយសារចងក ពុំមែនជាករណីឃាតកម្មនោះទេ ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថ-
កិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ