CamNews

តារា 

ការពិតបងប្អូនបង្កើតទាំង ៤ នាក់ របស់តារាចម្រៀង នីកូ សុទ្ធតែជាមនុស្សមិនធម្មតា

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងទាំងល្បីទាំងសង្ហាប្រចាំផលិតកម្ម សាន់ ដេ លោក ណុប សម្បត្តិ​ពុទ្ធិ ហៅ នីកូ ការពិតមានបងប្អូនបង្កើតទាំង ៤ នាក់ សុទ្ធតែជាមនុស្សមិនធម្មតាទាំងអស់តែម្តង ។ 

ម្ចាស់បទ "ស្រលាញ់មនុស្សម្នាក់ខុសដែរ" ត្រូវបានគេដឹងថា ភាគច្រើននៃបងប្អូនរបស់លោកសុទ្ធតែជាអ្នកប្រលូកក្នុងវិស័យសិល្បៈ និងមានកេរ្តិ៍ឈ្មោះល្បីមិនធម្មតាឡើយ ។ បងបង្កើតម្នាក់ដែលចេញមុខចេញមាត់ជាងគេនៅក្នុងវិស័យសិល្បៈគឺ លោក ណុប បញ្ញារិទ្ធ ដែលជាចម្រៀងមួយដួងប្រចាំផលិតកម្ម ហង្ស មាស ព្រមទាំងជាគ្រូបង្វឹកកម្មវិធីលំដាប់ពិភពលោកទៀតផង ។ រីឯពីរដួងទៀតគឺមានឈ្មោះថា ណុប អ៊ីនូ ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម​ផលិតកម្ម ហង្សមាស ។ 

ហើយនឹងម្នាក់ចុងក្រោយគឺ មានឈ្មោះថា Senki អ្នក​និពន្ធ​​ទំនុក​ច្រៀង​ប្រចាំ​ផលិតកម្ម សាន់ ដេ ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Nico Nop panharith