ភ្នំពេញ ៖ នៅក្នុងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ នេះ ភាគច្រើនគូស្នេហ៍តែងតែបណ្តើរទៅទទួលទាន អាហារនៅខាងក្រៅ មើលកុន ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ ការចម្អិនម្ហូបអាហារដោយផ្ទាល់ដៃ ស្តាប់ទៅដូចជាសាមញ្ញ ប៉ុន្តែវាពិតជារ៉ូមែនទិចមែនទែន ខ្លាំងមែនទែន ។
ឥលូវនេះយើងក្រលេកមកមើលចំណងស្នេហារបស់ អ្នកនាង ពេជ្រ សោភា ជាមួយនិងលោក ឆឹម សក្កដា វិញម្តងថា តើអ្នកទាំងពីរចំណាយពេលវេលាក្នុងថ្ងៃបុណ្យណូអែល យ៉ាងដូចម្តេច ។
យោងតាមការបង្ហោះរបស់ ម្ចាស់បទ "មិត្ត១០០ឆ្នាំ" បានអោយដឹងថា គូស្នេហ៍របស់អ្នកនាងគឺ លោក ឆឹម សក្កដា បានចំណាយវេលាដើម្បីចម្អិនម្ហូបអាហារដោយផ្ទាល់សម្រាប់មិត្តស្រី ។ ចង់ដឹងថា ផ្អែមល្អែមដល់កម្រិតណា សូមធ្វើការទស្សនាវីដេអូនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា