ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ សុវត្ថិ មុន្នីវណ្ណ ដែលជាកូនប្រុសរបស់តារាចម្រៀងជើងចាស់ គឺ លោក ព្រាប សុវត្ថិ បានច្រៀងបទចម្រៀងមួយដែលមានចំនងជើងថា "ទឹកភ្នែកបុ្រសសង្ហា" ឃើញថាពិតជាទទួលបានការគាំទ្រច្រើនមែនទែន ។
ដោយសារតែទទួលបាននូវការគាំទ្រច្រើនបែបនេះ ក៏បានលេចលឺនូវពាក្យចចាមអារាមថា ផលិតកម្មរស្មីហង្សមាស ត្រៀមចាប់ដៃគូជាមួយនឹងតារាចម្រៀងស្រី កំពុងតែឡើងកូដជាខ្លាំងគឺ រ៉េត ស៊ូហ្សាណា ព្រោះតែផលិតកម្ម សង្កេតឃើញថា សុវត្ថិ មុន្នីវណ្ណ និងម្ចាស់បទ "សូមទោសដែលមិនផ្តល់ឱកាស" ជាយុវវ័យដូចគ្នា ដូច្នេះហើយពួកគេទាំងពីរ អាចនឹងងាយស្រួលក្នុងការសម្តែង ម្យ៉ាងវិញទៀត រូបសម្រស់អ្នកទាំងពីរក៏ស្រស់សង្ហាទៀត ។
ទោះបីជាយ៉ាងណាក៏ដោយចុះ យើងក៏នៅមិនទាន់ដឹងព័ត៌មានជាក់លាក់ នូវការចាប់ដៃគូរបស់ សុវត្ថិ មុន្នីវណ្ណ និង រ៉េត ស៊ូហ្សាណា នៅឡើយទេ សូមរង់ចាំអ៊ុតមើលទាំងអស់គ្នា ៕
ដោយ ៖ គន្ធា