ថៃ ៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃបានបង្ហាញមុខរបស់ក្រុមបាល់ទាត់ សម្រាប់ការរៀបចំគំរប់ខួបលើកទី ៤៩ ដែលនឹងប្រារព្ធនៅថ្ងៃទី ០២ ខែមិនា ឆ្នាំ ២០១៩ ខាងមុខនេះ ។
ក្រុមពណ៍បៃតងគឺជាក្រុមរបស់លោក Boy Pakorn ជាប្រធានក្រុម និងមានសមាជិកគឺលោក Pope Thanawat, Mark Prin, Alek Teeradetch, Louis Scott, Tanin Manoonsil, Nine Naphat, Tao Somchai, Poh Nattawut, James Ma, New Chaiyapol និងតារាល្បីៗជាច្រើនទៀត ។
ចំនែកឯក្រុមពណ៍ផ្កាឈូកវិញគឺក្រុមរបស់លោក Great Warintorn ដែលជាប្រធានក្រុម និងមានសមាជិកដូចជា Nadech Kugimiya, Mario Maurer, Masu Junyangdikul, Denkhun Ngamnet, Alex Rendell, Peach Pachara, Ken Phupoom, Phet Thakrit, Punjan Prama និងសមាជិកផ្សេងៗទៀតដែលសុទ្ធតែជាតារាល្បីៗប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate