CamNews

កំសាន្ត 

មកដឹងពីខ្សែភាពយន្ដថ្មី ដែលកញ្ញាយ៉ាយ៉ា នឹងថត

ផលិតករខ្សែភាពយន្ដប្រចាំទូរទស្សន៍ Thai TV3 បានផលិតខ្សែភាពយន្ដថ្មីសម្រាប់តារាប្រុសស្រីល្បីឈ្មោះទាំង ៣ រូបនេះ គឺលោក Pope Thanawat កញ្ញា Yaya Urassaya និងលោក  Great Warintorn ដូចខាងក្រោមនេះ៖

លោក Pope Thanawat



លោក Pope Thanawat បានសម្ដែងជាតួប្រុសលើកដំបូងឱ្យស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០១១ គឺរឿង “Dok Som See Thong” ។ តាមរយៈការសម្ដែងរបស់លោកនៅក្នុងខ្សែភាពយន្ដផ្ទុះមួយនេះ ទើបធ្វើឱ្យលោកក្លាយជាតារាប្រុសដ៏លេចធ្លោ នាពេលនោះ ។

កញ្ញា Yaya Urassaya



ខ្សែភាពដំបូងរបស់កញ្ញា យ៉ាយ៉ា គឺរឿង “Baan Gaan Mayohm” ដែលចាប់ផ្ដើមថតកាលពីឆ្នាំ ២០០៩ ។  នាងបានសម្ដែងជាតួអង្គអាក្រក់ នៅក្នុងខ្សែភាពយន្ដនេះ ជាមួយនឹងលោក Nat Nattaraht និងលោក Namfon Patcharin។

ក្រោយថតចប់ ខ្សែភាពយន្ដនេះ ពុំត្រូវបានចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍នោះឡើយ ។ ប៉ុន្ដែ នៅដើមឆ្នាំ ២០២១ ខ្សែភាពយន្ដនេះ បានបង្ហោះ នៅលើ Channel 3 Plus ។

លោក Great Warintorn



លោក Great Warintorn ចាប់ផ្ដើមសម្ដែងដំបូងជាតួឯករង នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០០៦ រឿង “Khun Krabeu Seu Ruk” ។ ប៉ុន្ដែខ្សែភាពយន្ដនេះ ពុំបានចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ Thai TV3 នោះទេ ។ បច្ចុប្បន្ន ខ្សែភាពយន្ដនេះ បង្ហោះនៅលើ Channel 3 Plus ជំនួសឱ្យការចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates


Tags: Pope Thanawat Yaya Urassaya and Great Warintorn with their first dramas on Thai TV3