ភ្នំពេញ ៖ មនុស្សភាគច្រើនអាចនឹងមិនសូវជឿជាក់រឿងស្នេហាបែប (Distance Love) ជាស្នេហាដែលមានរយៈចម្ងាយពីគ្នាដូចមេឃនិងដី ប៉ុន្តែស្រីស្រស់ប្រុសស្អាតមួយគូ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Eii Chinh និង Pheng Phearak Theary បានបង្កើតនៅចំណងស្នេហា Sweet ឲ្យអ្នកនិយមលេងអិនធឺណិតបានឃើញ ថាតើស្នេហារបស់ពួកគេរឹងមាំដល់កម្រិតណាខ្លះ ។
កាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានបង្ហោះកម្ររូបភាពផ្អែមល្អែមជាច្រើនសន្លឹកជាមួយនិងចំណងជើងដ៏ផ្អែមល្អែម ធ្វើឲ្យអ្នកនៅលីវ កាន់តែចង់ស្នេហានិងមានដៃគូគួរឲ្យស្រលាញ់ដូចអ្នកទាំងពីរនេះខ្លាំងណាស់ ។ នេះបើនិយាយអំពីរយៈពេលដែល Eii Chinh និង Pheng Phearak Theary ស្រលាញ់គ្នាវិញ គឺមានរយៈពេលរាប់ពាន់ថ្ងៃទៅហើយ ហើយបើគិតជាឆ្នាំគឺជាង ៥ ឆ្នាំឯណោះ ។ ស្នេហាសាងឡើងគឺងាយស្រួលខ្លាំងណាស់ ប៉ុន្តែការថែរក្សាគឺជារឿងមួយដែលពិបាក ប្រសិនបើគូស្នេហ៍ណាដែលអាចធ្វើបាន ពិតជាអស្ចារ្យខ្លាំងណាស់ ។
ចុងក្រោយ Camnews ក៏សូមជូនពរឲ្យគូស្នេហ៍គួរឲ្យស្រលាញ់មួយគូនេះ ឆាប់មានដំណឹងល្អឆាប់ៗនេះ និងកាន់ដៃគ្នា ស្រលាញ់គ្នារហូតទៅ ។ តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតនិងវីដេអូ Sweet sweet ជាច្រើនរបស់អ្នកទាំងពីរជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា