CamNews

តារា 

ស្រលាញ់គ្នាដំបូងតែងខ្លួនស្អាតបាត ដល់ពេល ៥ ឆ្នាំកន្លងទើបចេញចារឹកស្សុីន របស់ខាងប្រុស

កំសាន្ត ៖ យុវវ័យភាគច្រើនប្រហែលបានស្គាល់រួចមកហើយនូវគូស្នេហ៍ដែលតែងតែបង្ហាញនួវភាពផ្អែមល្អែមនៅបណ្តាញសង្គមជារឿយ​ៗព្រមទាំងធ្វើឲ្យអ្នកគ្មានគូមួយចំនួនលួចច្រណែនជាមួយនឹងស្នេហារបស់ពួកគាត់ផងដែរ នោះគឺ អាខោនឈ្មោះ Eii Chinh និង Pheng Phearak Theary ។

កាលពីប៉ុន្មានម៉ោងមុននេះ អេតមីនសង្កេតឃើញអ្នកទាំង ២ បានបង្ហោះរូបថតជាមួយនិងចំណងជើងដ៏ចាក់ដោតមួយដោយលើកឡើងថា "កាលស្រលាញ់គ្នាដំបូងបងតែងខ្លួនស្អាតៗនិយាយ video call ជាមួយអូន ដល់ពេលស្រលាញ់គ្នាបាន ៥ឆ្នាំចេញចារឹកពិត មិនដឹងជាស្អីបងឯង" ។ អ្នកមិនធ្លាប់មានស្នេហាអាចយល់ថា វាគ្រាន់តែចំណងជើងធម្មតាៗ ប៉ុន្តែសម្រាប់អ្នកដែលយល់ច្បាស់អំពីស្នេហា ប្រាកដជាគិតថាចំណងជើងនេះគឺបញ្ជាក់នូវស្នេហាដ៏ផ្អែមល្អែមមែនទែន មិនសរសើរមិនបានស្នេហាដែលនៅឆ្ងាយពីគ្នាបែបនេះ ប៉ុន្តែនៅតែអាចរក្សាគ្នាបានយូរ រហូតគិតជារាប់ពាន់ថ្ងៃបែបនេះ ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា ចំណងជើងនេះចង់បញ្ជាក់អំពីអត្តចរិកមនុស្សម្នាក់ៗ ហើយពេលវេលាពិតជាបង្ហាញយើងថា ម្នាក់នោះធ្វើពុត ឬធ្វើចេញពីបេះដូងរបស់ពួកគេ នូវសកម្មភាព ឬពាក្យសម្តីណាមួយ ។ ហើយបើអ្នកជួបមនុស្សប្រុសស្រីដែលអាចទទួលយកគ្រប់យ៉ាងដែលជាអ្នក កុំដោះលែងឲ្យគេទៅឲ្យសោះ ។ ជាចុងក្រោយ Camnews ក៏សូមជូនពរឲ្យគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នារហូតទៅ ៕





ដោយ ៖ គន្ធា



Tags: Eii Chinh Pheng Phearak Theary Couple love