CamNews

តារា 

នាង Chloe Grace Moretz គូ​ស្នេហ៍​កូន​ប្រុស អតីត​កីឡាករ David Beckham ប្រ​កាស​ថា ខ្លួន​ធ្លាប់​វះ​កាត់

(អង់គ្លេស)៖ Chloe Grace Moretz បានប្រកាសថា នាងធ្លាប់ប្រាប់ឲ្យគ្រូពេទ្យជំនាញ ធ្វើការផ្លាស់ប្តូរឆ្អឹងជំនី ដើម្បីបង្កើនរូបរាងឲ្យមើលទៅ ស្រស់ស្អាតជាងមុន។ តារាហូលីវូតស្រី វ័យ១៩ឆ្នាំរូបនេះសារភាពថា មិត្តភក្តិក្នុង​ពិភពសិល្បៈ​តែង ប្រាប់ចង់ឲ្យនាងផ្លាស់ប្តូរ រូបរាងខាងក្រៅបន្តិច ដើម្បីមើលទៅកាន់តែស្រស់ស្អាត និងទទួលជោគជ័យ ព្រមទាំងការគាំទ្រពីមហាជនថែមទៀត។

មិនតែប៉ុណ្ណោះ Chloe និយាយទាំងមិនលាក់​លៀមថា ធ្មេញខ្លះរបស់នាង រាងស្ថិតនៅចន្លោះពីគ្នា ហើយក៏តែងមានការណែនាំ ឲ្យទៅធ្វើវាដែរ សូម្បីតែផ្ទៃមុខក៏មានមុនដែរនោះ សុទ្ធតែជាឧបសគ្គប៉ះពាល់រូបសម្រស់ ក្នុងនាមជាតារាសម្តែងម្នាក់។ កាលពី​អាយុ១៦​ឆ្នាំ Chloe ធ្លាប់សុំម្តាយវះកាត់កែសម្ផស្ស តែមិនត្រូវបានម្តាយ និងបងប្រុសអនុញ្ញាតទេ ដោយសារតែនៅវ័យក្មេងពេក ហើយពេលនឹកឃើញរឿងនេះ នាងក៏អរគុណក្រុមគ្រួសារ ដែលធ្វើឲ្យនាងនៅមានសម្រស់ ពីធម្មជាតិរហូតដល់ពេញវ័យ ទើបនាងទៅវះកាត់ផ្លាស់ឆ្អឹងជំនី គ្រាន់តែដើម្បីជួយបង្កើន​រូបរាងខាងក្រៅប៉ុណ្ណោះ។

នាង Chloe Grace Moretz គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែម បស់ Brooklyn Beckham កូនប្រុសអតីតកីឡាករដ៏ល្បី របស់អង់គ្លេស គឺលោក David Beckham ហើយកាលពីពេលថ្មីៗនេះដែរ Chloe ក៏ធ្លាប់ប្រកាសថា នាងមិនចង់មានឈ្មោះ គ្រាន់តែជាមិត្ត​ស្រី Brooklyn ទេ តែទោះជាគូស្នេហ៍ទាំងពីរ ចង់ប្រកាសពីទំនាក់ទំនងផ្លូវការ របស់ខ្លួនក៏មិនទាន់អាចធ្វើបាន ព្រោះម្តាយ Brooklyn និយាយថា ពួកគេនៅក្មេងណាស់ កុំទាន់និយាយពីរឿងនេះ នៅមុខកញ្ចក់ទូរទស្សន៍៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង