CamNews

ព័ត៌មានជាតិ 

កូនប្រុសរបស់ នាយករដ្ឋមន្រ្តីកម្ពុជា ទៅគោរពវិញ្ញាណក្ខ័ន្ត ជនរងគ្រោះ​ស្លាប់​នៅ​បារាំង

ភ្នំពេញ៖ នៅក្នុងអំឡុងពេលទស្សនៈកិច្ច នៅបារាំង លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជន ក្រៅប្រទេស នៃគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០១៥ បានដឹកនាំ គណៈប្រតិភូយុវជន គោរពវិញ្ញាណក្ខ័ន្ត ជនរងគ្រោះបារាំងប្រមាណជា ១៤០នាក់ស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែក ពីសំណាក់ក្រុមភេរវករ ISIS កាលពីថ្ងៃទី ៣១ ខែ វិច្ឆិកា។

គណៈប្រតិភូកម្ពុជា បានដាក់កំរងផ្កា និងចូលរួមរំលែកទុក្ខ ជាមួយរដ្ឋាភិបាលបារាំង យ៉ាងក្រៀមក្រំបំផុត។ បន្ទាប់មកលោកបានជួបពិភាក្សាការងារ ជាមួយមន្ត្រីសំខាន់ៗ មួយចំនួន នៃរដ្ឋាភិបាលបារំាង សហគមន៍ខ្មែរក្នុងប្រទេសបារាំង និងជួបជាមួយនិស្សិតសិក្ខាកាម នៅប្រទេសបារាំង។

លោក ក៏បានចូលរួមទទួលទានអាហារ ជាមហាគ្រួសារខ្មែរ  នៅក្នុងឱកាសនោះ លោកបញ្ជាក់ថា៖ សមាគមខ្មែរ នៅប្រទេសបារាំងមាន ទំនាក់ទំនងល្អជាមួយ រដ្ឋាភិបាលបារាំង ហើយត្រូវបានរដ្ឋាភិបាលបារាំង យកចិត្តទុកដាក់យ៉ាងខ្លាំង។

លោក ហ៊ុន ម៉ាណែត បានអញ្ជើញទៅសួរសុខទុក្ខ ប្រជាពលលរដ្ឋនិងសមាជិកគាំទ្រ គណបក្សប្រជាជនកម្ពុជានៅ ក្នុងបណ្តាប្រទេស នៃសហភាពអឺរ៉ុប មានរយៈពេល១១ថ្ងៃ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news car crash kompong cham royal khmer royal