CamNews

តារា 

ពេជ្រ សេរីរ័ត្ន មិនចង់ឲ្យគេ​បើកកកាយជីវិត​ឯកជន ក្រោយផ្តាច់ខ្លួនពីសិល្បៈ

ភ្នំពេញៈ ក្នុងមួយរយៈពេលចុងក្រោយ បន្ទាប់ពីអតីតតារាស្រីធ្លាប់ មានឈ្មោះបោះសំឡេង ឈរ
ជើងជា ពិធីការិនីប្រចាំស្ថានីយទូរ ទស្សន៍បាយ័ន កញ្ញា ពេជ្រ សេរីរ័ត្ន បានសម្រេចចិត្តដកខ្លួនចេញ
ពី វិថីសិល្បៈគេសង្កេតឃើញថា ការរស់នៅ ក្នុងជីវិតឯកជនរបស់នាង ហាក់ដូចជាមានភាពលាក់
លៀម បង្កប់ទៅដោយអាថ៌កំបាំងរឿង អាស្រូវស្នេហាម្តងជាពីរដង បើទោះបីជានាងខំប្រឹងស្វះស្វែង
រក ដំណោះស្រាយនិងចេញមុខបកស្រាយ ច្រានចោលដំណឹងទាំងនោះ ក៏ដោយក៏មិនបានធ្វើឲ្យ
ទស្សនិកជន ជឿជាក់លើនាងទាំងស្រុងនោះ ទេ ដោយសារតែមូលហេតុទាំងអស់នេះ បានធ្វើឲ្យ
នាងប្រកាសខ្លួន ចុះចាញ់ និងអារម្មណ៍នឿយហត់លែងចង់ ឲ្យអ្នកណាមកបើកកកាយ សួរ នាំពី
ជីវិតឯកជនរបស់នាងបន្តទៀត ។

តាមប្រភពពីអ្នកនៅក្នុងសិល្បៈ ដែលធ្លាប់ជាមិត្តជិតដិតរបស់ កញ្ញា ពេជ្រ សេរីរ័ត្ន បានបង្ហើបឲ្យដឹង
ថា ចាប់តាំងពីអារ័ត្នចាប់ផ្តើម ផ្តាច់ខ្លួន ពីសិល្បៈ និង ស្ថានីយទូរទស្សន៍បាយ័ន គេសង្កេតឃើញថា
នាងមិនសូវ បើកចំហរពីជីវិតឯកជនប៉ុន្មានទេ ហើយនាងក៏មិនសូវបង្ហាញមុខ មាត់ ជាសាធារណៈ
ឫក៏ទាក់ទង មកមិត្តភក្តិចាស់ៗដែលបណ្តើរ គ្នា ទៅណាមកណា គ្រប់កន្លែងដូចមុនដែរ ហើយភាព
ខុសប្លែកនេះ ទើបតែចាប់ផ្តើមស្របពេលដែល មានបណ្តាញសារព័ត៌មាន ក្នុងស្រុកជា ច្រើន ចុះ
ផ្សាយថានាងលួចមានទំនាក់ទំនង ស្នេហាជាមួយមន្ត្រី បម្រើការងារនៅស្ថានទូតចិន និងលួចលាក់
សម្រាលបានកូនប្រុសម្នាក់ជាដើម ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះ ពេជ្រ សេរីរ័ត្ន បានបង្ហើបប្រាប់មិត្តភក្តិ
ពីមូលហេតុ ដែលនាងធ្វើបែបនេះថា នាងធ្វើបែបនេះមកពីនាងចង់រស់នៅ មានជីវិតឯកជនមិនចង់
រស់នៅ ក្នុងជីវិតអ្នកសិល្បៈ ដែលមានតែក្រសែភ្នែកតាមសម្លឹងមើល ចាប់ កំហុសគ្រប់ជំហ៊ានចេញ
ចូលគ្មានសេរីភាព ធ្វើអ្វីបន្តិចក៏ ត្រូវគេចុះ ផ្សាយវាយប្រហារ ធ្វើឲ្យប៉ះពាល់ហើយបើសិនជា មាន
ព័ត៌មានបែប នោះម្តងៗ នាងតែងតែចេញមុខបកស្រាយយ៉ាងណាទេ ក៏គ្មានអ្នកជឿនាងដែរ អ៊ីចឹង
ហើយបានជានាងចង់ដកខ្លួនឲ្យដាច់ពី សិល្បៈតែម្តង ជាពិសេសរឿងឯកជន នាងមិនចង់និយាយឫ
ឲ្យគេមកជីកកកាយចង់ដឹងចង់ឮទេ ពេលនេះនាងមិនមែន ជាមនុស្ស សាធារណៈ (អ្នកសិល្បៈ)
របស់មហាជនទៀតទេ នាងគ្រាន់តែ ជាមនុស្សធម្មតាតែប៉ុណ្ណោះ ។

តាមរយៈពេលសម្តីពីប្រភពខាងលើ ដែលអះអាងថាជាអ្នកជិតដិតរបស់ តារាស្រីដែលទើបតែទទួល
បានរហ័សនាមថ្មីពីមជ្ឈដ្ឋាន អ្នក តាមដានសិល្បៈថា ជាតារាសម្បូររឿងអាស្រូវស្នេហា កញ្ញា ពេជ្រ
សេរីរ័ត្ន បែបនេះ យើងមិនទាន់ដឹងច្បាស់ថាជាការពិតឫយ៉ាងណាទេ ដោយសារតែ Looking TODAY
មិនអាចទាក់ទងទៅនាងបាន នៅ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sereyroth entertainment khmer star mc actress