CamNews

តារា 

នាង Jung Ga Eun រង​ការ​រិះ​គន់ ខណៈ​បំបៅ​ដោះ​កូន​នៅ​ទី​សាធារណៈ

(បរទេស)៖ Jung Ga Eun តារាសម្តែងកូរ៉េម្នាក់ដែលទើបនឹងសម្រាលបានបុត្រីដ៏គួរឲ្យស្រឡាញ់ម្នាក់កាលពីពីរបីខែកន្លងទៅនេះ ហើយ​នាង​ក៏​បាន​បង្ហោះ​រូប​ភាព​បំបៅ​ទឹក​ដោះ​កូន​នៅលើ Instagram ផងដែរ។

ទោះបីជា Jung Ga Eun ពេញចិត្តនឹងអ្វីដែលនាងកំពុងធ្វើក៏ដោយប៉ុន្តែទង្វើដែលនាងបំបៅដោះកូននៅទីសាធារណៈក៏នៅតែត្រូវមហាជនរិះ​គន់​ខ្លាំង​ហើយ​នៅ​គណនី​បណ្តាញ​សង្គម របស់​តារា​ស្រីរូបនេះក៏ទទួលបានសារមិនល្អដែរចំពោះរូបថតបំបៅដោះកូនបែបសាមញ្ញរបស់នាង។

ការបំបៅ ដោះកូននៅទីសាធារណៈត្រូវបានប្រទេសជាច្រើនចេញច្បាប់ការពារដល់ស្ត្រីគឺអាចធ្វើបែបនេះបា នមិនថានៅកន្លែងធ្វើការឬកន្លែង​សាធារណៈ​ទេ ព្រោះ​វា​ជា​រឿង​ធម្ម​ជាតិ មិនមែនជាការអាម៉ាស់ឡើយតែក៏មានប្រទេសខ្លះយល់ខុសគ្នាដែរដូចជា កាណាដា អាមេរិក អូស្ត្រាលី កូរ៉េ ជាដើម មិនតម្រូវឲ្យស្ត្រីបំបៅដោះកូនតាមកន្លែងសាធារ ណៈឡើយ។ 

ទោះជាយ៉ាងណាក៏មានការចោទសួរបែបសាមញ្ញថា ហេតុអ្វីក៏បុរសអាចបញ្ចេញដោះបាន តែម៉េចក៏គិតថាស្ត្រីធ្វើមិនបាន?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង