ព័ត៌មានកំសាន្ត ៖ តារាម៉ូដែលរូបសង្ហា លោក Bie kpn និងភរិយា នាង gubgib កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង និងប្រញាប់នាំទៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីត្រួតពិនិត្យ ។
ក្រោយពីពីបានជួយជាមួយនិងគ្រូពេទ្យគឺថា កម្តៅកូនស្រីរបស់តារាថៃល្បីទាំងពីរដួងនេះគឺឡើងដល់ទៅ ៣៨ អង់ហ្សាសេ ឯណោះពិតជាគួរឲ្យព្រួយបារម្ភខ្លាំង ក្នុងនាមជាម្តាយនិងឪពុក ។ ប៉ុន្តែនៅពេលដែលលទ្ធផលចេញមុខ គ្រូពេទ្យបានប្រាប់ថា វាមិនធ្ងន់ធ្ងរអ្វីនោះឡើយ បន្ទាប់ពីញុំថ្នាក់ហើយប្រាកដជាបានគ្រាន់បើវិញហើយ ។
គួរបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញនេះ លោក Bie kpn បានបង្ហោះរូបថតកូនស្រីជាមួយនិងភរិយាគេងអោបគ្នា ដោយក្តីព្រួយបារម្ភជាទីបំផុត ហើយមើលទៅ gubgib ក៏ហត់នឿយណាស់ដែរ ក្នុងការថែទាំកូនស្រីខណៈពេលដែលសុខភាពមិនសូវអំណោយផល ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook