CamNews

ព័ត៌មានជាតិ 

រថយន្ដ៣គ្រឿងបុកបន្ដកន្ទុយគ្នា ម្ចាស់រថយន្ដកាមរីឆ្លាមជានគរបាល ខឹងអ្នកកាសែតថត មកគំរាមបោកកាមេរ៉ា

ភ្នំពេញ ៖ មន្ដ្រីនគរបាលម្នាក់ ដែលគេ មិនស្គាល់ឈ្មោះ និងមិនទាន់ដឹងថា បម្រើ ការងារនៅ
អង្គភាពណានោះ បានមកគំរាម និងទាមទារឱ្យអ្នក កាសែត លុបចោលរូប ថត ដែលថតពីទិដ្ឋ
ភាពគ្រោះថ្នាក់ចរាចរ រថយន្ដ៣គ្រឿងបុកបន្ដកន្ទុយគ្នា ក្នុងនោះ មានទាំងរថយន្ដឆ្លាម របស់មន្ដ្រី
នគរបាល រូបនេះ ហើយរូបគេបានគំរាមប្ដឹង ប្រសិនបើ អ្នកកាសែត មិនលុបរូបនៅក្នុងកាមេរ៉ា
នោះចោល ដោយអះអាងថា មិនបានសុំការអនុញ្ញាត ហេតុអ្វីក៏មក ថតរូបរបស់គេយ៉ាងដូច្នេះ។

ការគំរាមបោកកាមេរ៉ាចោល ពីសំណាក់ មន្ដ្រីនគរបាលខាងលើ បានកើតឡើងកាល ពីវេលា
ម៉ោងប្រមាណ១និង៥០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣នេះ ស្ថិតនៅ មុខក្រសួង
សង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា លើកំណាត់ផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់បឹងត្របែក
ខណ្ឌចំការមន ស្ថិតក្នុង គ្រោះថ្នាក់ចរាចរមួយ ដែលរថយន្ដ៣គ្រឿង បានបុកបន្ដកន្ទុយគ្នា ធ្វើឱ្យ
កកស្ទះចរាចរណ៍ អស់រយៈពេលជាងមួយម៉ោង ក្រោមដំណក់ ទឹកភ្លៀង ទំរាំកម្លាំងសមត្ថកិច្ច
មូលដ្ឋាននិង នគរបាលចរាចរណ៍ជើងគោក ចុះទៅធ្វើការ វាស់វែង និងជួយអន្ដរាគមន៍នៅកន្លែង
កើត ហេតុនោះ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង១ និង៥០នាទី
មានរថយន្ដម៉ាកប៉ាសេរ៉ូមួយ គ្រឿង មិនចាំស្លាកលេខ បានធ្វើដំណើរតាម បណ្ដោយផ្លូវព្រះមុនី
វង្ស ក្នុងទិសដៅពីជើង ទៅត្បូង លុះដល់ចំណុចកើតហេតុ មុខក្រសួង សង្គមកិច្ច ស្រាប់តែបត់
ឆ្វេង ពេលនោះ រថយន្ដរបស់មន្ដ្រីនគរបាលរូបនេះ ម៉ាកកាមរី ឆ្លាម ពណ៌ត្រីឆ្លូញ  ពាក់ស្លាក
លេខ ភ្នំពេញ 2O-7632 កំពុងធ្វើដំណើរពីក្រោយក៏ចាប់ ហ្វ្រាំង ហើយពេលចាប់ហ្វ្រាំងនោះ
មាន រថយន្ដកូរ៉េមួយគ្រឿង ដឹកធុងទឹកកកបា្លស្សេ ប្រហែល ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក
គូទរថយន្ដឆ្លាម ។ បន្ទាប់មករថយន្ដឆ្លាមក៏ ជ្រុលទៅបុកគូទរថយន្ដប៉ាសេរ៉ូ ប៉ុន្ដែដោយ មិនចង់
សួរនាំវែងឆ្ងាយ ម្ចាស់រថយន្ដប៉ាសេរ៉ូក៏បានធ្វើដំណើរបាត់ទៅនៅសល់តែរថយន្ដ កាមរីឆ្លាម និង
រថយន្ដកូរ៉េ នៅកន្លែងកើត ហេតុ ដើម្បីដោះស្រាយគ្នាបន្ដទៀត ក្រោម ដំណក់ទឹកភ្លៀង ។

ក្រោយពីទទួលព័ត៌មានភ្លាមៗ អ្នកយកព័ត៌មានក្នុងស្រុកមួយចំនួន ក្នុងនោះក៏មាន អ្នកយកព័ត៌
មានដើមអម្ពិលម្នាក់ផងដែរបាន ចុះទៅផ្ដិតយករូបភាព និងសួរព័ត៌មាន ប៉ុន្ដែ ពេលកំពុងថតរូប
ភាព យកទិដ្ឋភាពគ្រោះ ថ្នាក់ចរាចរនោះ ស្រាប់តែមន្ដ្រីនគរបាលជា ម្ចាស់រថយន្ដកាមរីឆ្លាមបាន
ស្ទុះទៅ ហើយទាមទារឱ្យលុបរូបថតនៅក្នុងកាមេរ៉ានេះ ចោលទាំងអស់ បើមិនដូច្នេះទេ រូបគេ
នឹង យកកាមេរ៉ានេះ បោកចោលតែម្ដង។

នៅចំពោះមុខអ្នកយកព័ត៌មាន មន្ដ្រីនគរបាល ដែលគេមិនទាន់បានស្គាល់ឈ្មោះនិង ស្គាល់អត្ដ
សញ្ញាណខាងលើនេះ បានគំរាមថា តើនរណាអនុញ្ញាតឱ្យថត ហើយគ្មានសិទ្ធិថត នោះទេ ប្រ
យ័ត្នរូបគេប្ដឹងចំពោះការថតនេះ។

យ៉ាងណាក៏ដោយ ដោយមិនចង់សន្សំ រឿងវែងឆ្ងាយតទៅទៀត ជាមួយមន្ដ្រីនគរ បាលរូបនេះ
អ្នកកាសែត ក៏បានជិះម៉ូតូចេញ ពីកន្លែងកើតហេតុ ដោយទុកឱ្យសមត្ថកិច្ច ជាអ្នកទៅដោះស្រាយ
បន្ដទៀត ក្រោយពីការកកស្ទះចរាចររយៈពេលជាង១ម៉ោង ដោយសារតែគ្រោះថ្នាក់ចរាចរនេះ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ