ភ្នំពេញ ៖ នារីម្នាក់ ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបនាង បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម
ហើយត្រូវយុវជនម្នាក់ជិះម៉ូតូ CBR ក្នុងល្បឿនលឿន ជ្រុលបុកទល់មុខគ្នា ពេញទំហឹង កាលពី
វេលាម៉ោង ២១ និង ២០ នាទីយប់ថ្ងៃ ទី០៨ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៥៤
សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
យោងតាម សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះ ប្រជា
ពលរដ្ឋបានឃើញយុវជនម្នាក់ វ័យជាង ២០ ឆ្នាំ បាន ជិះ ម៉ូតូមួយគ្រឿង ម៉ាក CBR ពណ៌ខ្មៅ ពាក់
ស្លាកលេខ ភ្នំពេញ 1BU 3670 តាមបណ្ដោយផ្លូវលេខ ១៥៤ ក្នុងទិសដៅ ពីលិចទៅកើត ដោយ
បានបើក យ៉ាង លឿន លុះបើកមកដល់ចំណុចកើត ហេតុ ស្រាប់តែរេចង្កូត បុកចំពីមុខម៉ូតូ មួយ
គ្រឿងទៀត ម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI 1406 ជិះដោយនារីម្នាក់ ពេញ
ទំហឹងតែម្តង ដែលបណ្ដាលឲ្យនារី ជាម្ចាស់ម៉ូតូវ៉េវ ត្រូវរងរបួសធ្ងន់ ហើយម៉ូតូទាំងពីរគ្រឿងត្រូវ
រងការខូចខាត ស្ទើរទាំង ស្រុង ។
ពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រជាពលរដ្ឋជាច្រើន បានធ្វើការរិះគន់ យ៉ាង
ខ្លាំងចំពោះការនិយាយស្តី របស់នគរបាលមូលដ្ឋាន ក្នុងខណៈដែលក្រុមអ្នកកាសែត សួរព័ត៌មាន
ជុំវិញហេតុការណ៍គ្រោះថ្នាក់នេះ តែបែរជានគរបាលមូលដ្ឋាន ប៉ុស្តិ៍ផ្សារថ្មី៣មួយរូប បានឆ្លើយទាំង
ពាក្យ សម្ដីគំរោះគំរើយ និងបានជំរុញឲ្យអ្នក កាសែតទៅសួរដាក់ថ្នាក់ អធិការខណ្ឌថែមទៀតផង។
ទាក់ទិននឹងការឆ្លើយ របស់នគរបាលមួយរូបខាងលើ នេះប្រជាពលរដ្ឋ មានការអន់ចិត្តខ្លាំងណាស់
ព្រោះសូម្បីតែនគរបាលមូលដ្ឋាន ក៏មិនស្គាល់ឈ្មោះប៉ុស្តិ៍ខ្លួនឯងផង ចុះទម្រាំប្រជាពលរដ្ឋវិញនោះ
តើវាយ៉ាងម៉េចវិញទៅ? ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាល ចរាចរណ៍ខណ្ឌដូនពេញបានចុះមកអន្តរាគមន៍ ធ្វើការវាស់
វែងអូសយកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាន នគរខណ្ឌដូនពេញ រង់ចាំដោះ
ស្រាយតាមផ្លូវច្បាប់ ។ ចំណែកនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល