ថៃ ៖ កាលពីសប្តាហ៍មុនតារាសម្តែងស្រីនាង Kao Suppassara បានបកស្រាយរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនិងលោក Chao Chavalit ដែលជាមិត្តប្រុសរបស់នាងនាពេលបច្ចុប្បន្ននេះ ។
មានពាក្យចាមអារាមបាននិយាយថា លោក Chao Chavalit ទើបតែបែកពីមិត្តស្រីប្រមាណជា ៥ ខែនោះទេ ប៉ុន្តែនាង Kao Suppassara និងគូស្នេហ៍ស្គាល់គ្នាមួយឆ្នាំមកហើយ ។ នៅក្នុងនោះផងដែរ តារាស្រីរូបនេះបាននិយាយថា ជាការពិតអ្នកទាំងពីរស្គាល់គ្នាអស់រយៈពេលមួយឆ្នាំពិតមែន ប៉ុន្តែទើបទាក់ទងគ្នាជាសង្សារនាពេលថ្មីៗនេះទេ ចំណែកកាលពីមុនគឺរាប់អានគ្នាធម្មតាប៉ុណ្ណោះ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Kao Suppassara និង លោក Chao Chavalit ចាប់ផ្តើមទាក់ទងគ្នានៅចុងឆ្នាំ ២០១៨ នេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook