ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលកំពុងតែក្តាប់ដំណែងតួឯកស្រីជាច្រើនរឿង គឺនាង Peeranee Kongthai ហៅ នាង Matt បានធ្វើបាបកូនស្រីរបស់នាង gubgib និងលោក Bie kpn ជាលក្ខណៈលេងសើច ដោយព្យាយាមបញ្ឆោតកូនរបស់តារាល្បីទាំងពីរដួងនេះស្រែកយំ ។
ក្រោយមកការព្យាយាមរបស់តួឯកស្រីក្នុងរឿង "ល្បិតស្នេហ៍បញ្ឆោតបេះដូង" ក៏ធ្វើឲ្យកូនស្រីរបស់នាង លោក Bie kpn យំបានពិតមែន ដោយគ្រាន់តែព្យាយាមសាកចិត្ត ហើយអោបនាង gubgib ដោយចង់ដឹងថា កូនស្រីមានអារម្មណ៍បែបណា នៅពេលដែលម្តាយរបស់ខ្លួនទៅអោបគ្នាជាមួយនិងអ្នកដទៃនៅចំពោះ ។
គួរបញ្ជាក់ឲ្យដឹងថា នេះគឺគ្រាន់តែជាការលេងសើច លក្ខណៈធម្មតាៗក្នុងនាមជាមិត្ត ឬ អ្នករួមសិល្បៈជាមួយគ្នាតែប៉ុណ្ណោះទេ ម្យ៉ាងវិញទៀតមកពីកូនស្រីរបស់នាង gubgib គួរឲ្យក្នាញ់ខ្លាំងទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook