CamNews

តារា 

តារាសម្តែងល្បីឈ្មោះម្នាក់ រន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពី ប៉ារបស់ត្រូវស្លាប់ដោយសាររោគមហារីក

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីដែលមានឈ្មោះថា Pat កើតមានចិត្តសោកសៅ និងឈឺចាប់យ៉ាងខ្លាំងក្រោយពីបាត់បង់ឪពុកជាទីស្រលាញ់របស់នាងកាលពីពេលថ្មីៗនេះ ។ 

តារាសម្តែងស្រី Pat មានចិត្តឈឺចាប់ក្រោយពីឪពុកបាត់បង់ជិវិតដោយសារតែ កើតរោគមហារីកដំណាក់កាលចុងក្រោយ វាហាក់បីដូចរឿងដែលគួរឲ្យរន្ធត់យ៉ាង និងប៉ះពាល់ផ្លូរចិត្តជាខ្លាំងសម្រាប់នាង ។ 

គួរបញ្ជាក់ឲ្យដឹងថា ឪពុករបស់តារាស្រីរូបនេះបានបាត់បង់ជិវិតកាលពីម៉ោង ៥ ល្ងាច ថ្ងៃទី ១៨ ខែកក្កដានេះ នៅមន្ទីរពេទ្យ Nonthaburi ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar​ បានឲ្យដឹងថា តារាសម្តែងស្រី Pat មានការសោកស្តាយ និងរន្ធត់ចិត្តយ៉ាងខ្លាំងបន្ទាប់ពីបាត់បង់អ្នកមានគុណរបស់នាង ដែលគ្មានថ្ងៃនឹងវិលត្រលប់មកវិញនោះឡើយ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat Actress