CamNews

តារា 

តើតារាសម្តែងស្រី ដែលមានឈ្មោះល្បី រូបនេះ ពិតជាចង់ បញ្ចប់ជិវិតពីវិស័យ សិល្បៈបន្ទាប់ពី រៀបការរួច?

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ តារាសម្តែង Tavia Yeung បានដោះស្រាយបញ្ហាអំពី កិច្ចកុងត្រា របស់នាង ជាមួយនឹង ប៉ុស្តិ៍ទូរទស្សន៍ TVB បន្ទាប់ពីបានរៀបការ ។ 

កិច្ចកុងត្រារបស់ Tavia ជាមួយនឹង TVB ត្រូវបានបញ្ចប់ នៅក្នុងខែមេសា ហើយនាងបានយល់ព្រមថា នាងនឹងមិន ត្រលប់មក TV station សារជាថ្មីម្តងទៀតទេ ។ 



Tavia បាននិយាយថា មួយរយៈកាលថ្មីៗនេះ ខ្ញុំមានពេលវេលា ជាច្រើនអាចធ្វើរឿងអ្វី ដែលខ្ញុំចង់ធ្វើ ខ្ញុំមានសេរីភាព ច្រើនជាងមុន ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នា ​នឹងចងចាំខ្ញុំ នាពេលអនាគត ។ 

ក្រុមអ្នកគាំទ្របានសួរនាងថា តើនាងមានការសោកស្តាយទេ បន្ទាប់ពីបាន ចាកចេញពី TVB ពេលនោះ Tavia ក៍បានឆ្លើយតបថា ខ្ញុំគ្មានការសោកស្តាយទេ កិច្ចកុងត្រារបស់ខ្ញុំពិតជាបានបញ្ចប់ កាលពីពេលថ្មីៗនេះ មែន ប៉ុន្តែខ្ញុំនៅតែបន្តការខ្សែ ភាពយន្តរបស់ខ្ញុំដដែល ។ 



ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asianpopnews តារាសម្តែង Tavia បាននិយាយថា នាងសង្ឃឹមថា ខ្សែភាពយន្តរបស់នាង នឹងមានភាពល្បីល្បាយនៅក្នុងទីផ្សារ របស់ប្រទេសចិន ។ ហើយនាងកំពុងតែព្យាយាមធ្វើរឿង ផ្សេងៗនៅក្នុងជិវិតរបស់នាង ។ 

នៅពេលដែលនាង ទៅក្រែបទឹកឃ្មុំរបស់នាង Tavia បាននិយាយថា ខ្ញុំគ្រាន់តែសង្ឃឹមថា ថ្ងៃជប់លៀងនៅក្នុង ពិធីមង្គលការរបស់ខ្ញុំ នឹងត្រូវបានបញ្ចប់វា នៅក្នុងឆ្នាំនេះ ហើយខ្ញុំនឹង ផ្តោតអារម្មណ៍ជាមួយនឹង ការងាររបស់ខ្ញុំវិញម្តង ។ 



ពួកយើងនឹងមាន ពេលសប្បាយរីករាយជាមួយគ្នា ហើយខ្ញុំក៍ សង្ឃឹមថា ដំណើរកំសាន្ត ក្រែបទឹកឃ្មុំរបស់ខ្ញុំនឹង ពោលពេញទៅ ដោយភាព រ៉ូមេទិច ដូចជា Myolie Wu យ៉ាងចឹង ។ 

នៅក្នុងជិវិតរបស់យើងម្នាក់ គឺសុទ្ធតែចង់មានពេលវេលា នឹង សេរីភាព សម្រាប់ខ្លួនឯង ។ 

តែទោះបីជាយ៉ាងណាក៍ដោយ ក៍ខ្ញុំមិនបោះបង់ចោលការងារ របស់ខ្ញុំដែរ ខ្ញុំនឹង ផ្តោតទៅលើការងាររបស់ខ្ញុំ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Myolie Wu Tavia Yeung Chinese