CamNews

តារា 

Katy Perry បិទមុខបាំងក្រោយ ដោយសារស្លៀក ឈុតស្ដើង

ស្លៀកពាក់ឈុត nude រឹបសាច់ និងបង្ហាញខ្លួនជាមេអំបៅឡើងឆាកប្រកបដោយភាពទាក់ទាញ
ប៉ុន្ដែ ឈុតសិចស៊ីនេះបានធ្វើអោយម្ចាស់បទ 'Last Friday Night' ត្រូវរឹងខ្លួននៅចំពោះមុខអ្នក
កាន់កាមេរ៉ា។

 

Katy Perry មានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់ MuchMusic Video 2012 ដែលត្រូវបានធ្វើ
ឡើងកាលពីថ្ងៃទី ១៧មិថុនា ឆ្នាំ ២០១២ នៅក្រុង Toronto ប្រទេស Canada។ នាងក៏បានច្រៀង
បទ "Wide Awake" ​នៅចំពោះមុខភ្ញៀវកិត្តិយសផងដែរ។

ការសំដែងនេះត្រូវបានរៀបចំឡើងយ៉ាងអស្ចារ្យ ដោយ Katy Perry​ ស្លៀកពាក់ និងតុបតែងដូច
មេអំបៅ។

បន្ទាប់ពីការសំដែង Katy Perry ​ក៏ត្រូវបានអញ្ជើញអោយឡើងលើឆាក ដើម្បីទទួលពានរង្វាន់
សិល្បការីនីអន្ដរជាតិ។ រាងកាយរបស់នាង ហាក់ដូចត្រូវបានមើលឃើញស្ទើរតែទាំងស្រុង ក្រោម
ភ្លើងហ្វានៃឆាកសំដែង។

Katy Perry ទទួលពាន់រង្វាន់ពីដៃរបស់អ្នកសំដែងក្នុងរឿង "Pretty Little Liars" គឺនាង Lucy Hale (ស្ដាំ)។ ទោះជាយ៉ាងណាក៏ដោយ ឈុតដែលនាងស្លៀកនេះ ត្រូវបានបិទបាំងប្រកបដោយភាព
ច្នៃប្រឌិតបំផុត។

ថ្វីបើ គេនិយាយថា ឈុតនេះត្រូវបានបិទបាំងដោយការច្នៃប្រឌិតក៏ដោយ តែតារាចម្រៀងស្រី
អាយុ ២៧ឆ្នាំរូបនេះ នៅតែមានការខ្មាសអៀន។

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ ve


Tags: sexy star Katy Perry