ព័ត៌មានកំសាន្ត ៖ ថ្វីត្បិតតែឆាកជិវិតប្តីប្រពន្ធមួយគូនេះ ត្រឹមតែជាតារាសម្តែង ក៏ប៉ុន្តែជីវភាពរបស់ពួកគេក៏ធូរធារណាស់ដែរ រហូតបានសន្សំលុយបានទិញដីចម្ការយ៉ាងធំខ្លាំងទៀតផង ។
មានមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញដីចម្ការដ៏ធំដែលតារាស្រីរូបនេះបានបង្ហោះនៅលើគណនី instagram របស់នាងថា "Our Land" ព្រមទាំង Mention ឈ្មោះស្វាមីរបស់នាងមកជាមួយផងដែរ គឺលោក bie kpn ហើយពាក្យមួយឃ្លានេះមានន័យថា "នេះគឺជាដីរបស់ពួកយើង" ។
ក្រោយពីបានលឺពាក្យសម្តីនេះចេញពីសាមីខ្លួនថា មាន Fans ជាច្រើនកោតសរសើរមិនដាច់ពីមាត់ទេថា ប្តីប្រពន្ធមួយគូនេះពិតជាពូកែមែនអាចរកលុយទិញដីបានទាំងវ័យក្មេង ខណៈពួកគេទើបតែមានកូនស្រីមួយគ្រាប់ ហើយក៏ស្រលាញ់ខ្លាំងដូចជាគ្រាប់ភ្នែក ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG