សាលាឧទ្ធរណ៍កាលពីម្សិលមិញ បានតម្កល់សាលក្រមផ្តន្ទាទោសឲ្យជាប់ពន្ឋធនាគារ ៣០ ឆ្នាំ អតីតនារីម៉ាស្សា ពីបទសម្លាប់ថៅកែអាយុ ៥៨ ឆ្នាំរបស់ខ្លួន ដោយប្រើកាំបិតចិតបន្លែចាក់ចំនួន ១៨កាំបិត បណ្ដាលឲ្យស្លាប់នៅឯផ្ទះសំណាក់មួយ ក្នុងខេត្តកណ្តាល កាលពីឆ្នាំមុន។
ឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៧ យប់ ថ្ងៃទី ២១ ខែមករា ឆ្នាំមុននៅផ្ទះសំណាក់ឈ្មោះ ”សំណាងណាស់” ក្នុងឃុំបែកចាន ស្រុកអង្គស្នួល។
លោកចៅក្រម ចាន់ តារាវ៉ាន់ បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ ផេង ណាន អាយុ ៣៣ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌពោធិ៍សែនជ័យ។ នាងត្រូវបានផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុន។លោកចៅក្រមបានរៀបរាប់ថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំមុន អ្នកស្រី ណាន ត្រូវបានផ្តន្ទាទោស ដោយសាលាដំបូងខេត្តកណ្តាល ហើយត្រូវបានកាត់ទោស ឲ្យជាប់ពន្ឋធនាគារ ៣០ ឆ្នាំ។ តុលាការក៏បានបង្គាប់ឲ្យនាងបង់ប្រាក់ប្រហែល ១ ម៉ឺនដុល្លារ ដល់គ្រួសារជនរងគ្រោះ នួន សុភាព។ លោក នួន សុភាព ជាអ្នកកាសែតក្នុងស្រុកម្នាក់ និងជាម្ចាស់ហាងម៉ាស្សា ដែលជាកន្លែងនាងធ្វើការ នៅខណ្ឌពោធិ៍សែនជ័យ។
លោកបានកត់សម្គាល់ថា អ្នកស្រី ណាន មិនទទួលយកការកាត់ទោសនោះទេ ហើយបានអំពាវនាវឲ្យមានការបន្ឋូរបន្ថយទោសដល់រូបនាង។
លោកចៅក្រម តារាវ៉ាន់ បាននិយាយថា ”ក្នុងពេលនៃការជំនុំជម្រះនេះ នាងបានសារភាពថា នាងបានសម្លាប់ថៅកែរបស់នាង ក្នុងបំណងលួចលុយពីគាត់ ហើយយកទៅជួយប្តីរបស់នាង ដែលត្រូវជាប់គុកពីបទជួញដូរគ្រឿងញៀន” ។ ដើម្បីសម្លាប់ថៅកែ នាងបានល្បួងឲ្យគាត់រួមដំណេកជាមួយនាងនៅឯផ្ទះសំណាក់។ ”
បន្ទាប់ពីរួមភេទហើយ នៅពេលដែលជនរងគ្រោះដេកលង់លក់ នាងក៏បានយកកាំបិតចិតបន្លែ ចាក់ទៅលើគាត់ចំនួន ១៨ កាំបិត បន្ទាប់ពីគាត់បានស្លាប់ នាងបានយកទ្រព្យសម្បត្តិរបស់គាត់ ហើយបានគេចខ្លួនបាត់ទៅ។
ចៅក្រម តារាវ៉ាន់ បន្តថា អ្នកស្រី ណាន អាចត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ប៉ុន្តែតុលាការខេត្តកណ្តាល កាត់ទោសនាងតែ ៣០ ឆ្នាំប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា ”ដោយផ្អែកលើសវនាការ និងចម្លើយសារភាពរបស់ជនជាប់ចោទ សាលាឧទ្ធរណ៍បានរកឃើញថា ការវិនិច្ឆ័យរបស់សាលាដំបូងខេត្តកណ្តាលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ គឺត្រឹមត្រូវ ធ្វើឡើងស្របតាមច្បាប់របស់កម្ពុជា”។ ដូច្នេះតុលាការឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រម ស្ដីពីការដាក់ទោសទៅលើរូបនាង។លោកចៅក្រម តារាវ៉ាន់ បានប្រាប់ទៅ អ្នកស្រី ណាន ថា នាងនៅតែអាចប្តឹងទៅតុលាការកំពូល ប្រសិនបើនាងមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍។
អ្នកស្រី ណាន បដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចនេះទេកាលពីម្សិលមិញ ៕
ប្រភព ៖ ខ្មែរថាម
សមត្ថកិច្ចសហព័ន្ធអាមេរិក បានចាប់ខ្លួនបុរសពីរនាក់ កាលពីថ្ងៃចន្ទ ពីបទវាយឆ្មក់មន្រ្ដីនគរបាល លោក Brian Sicknick នៅ.......
កាលពីថ្ងៃចន្ទ ប្រទេសចិន បានចុះក្នុងបញ្ជីខ្មៅនូវមន្រ្ដីសហភាពអឺរ៉ុប ១០ រូប និងអង្គភាពចំនួន ៤ ដើម្បីសងសឹកចំពោះ កញ្ចប់ទណ្ឌកម្មរបស់......
ក្រុមហ៊ុន Altice USA នឹងបង់ប្រាក់បញ្ចប់ក្ដីយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៧២ លានដុល្លារអាមេរិក ជាមួយតុលាការក្រុងញូវយ៉ក ដែល........
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញផ្សាយបទបញ្ជា ដោយផ្ដល់ឱ្យមន្រ្ដីអង់គ្លេសនូវសិទ្ធិអំណាច បង្ខំអ័រឡង់ខាងជើងអោយ........
តារាប្រុស ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង លោក Mai Warit ពិតជាមានភាពស្និទ្ធស្នាលជាមួយតារាស្រី Oom Eisaya ដោយសារតែពួកគេ.......
ខណៈដែល មានការរាតត្បាតនូវជំងឺខូវីត ១៩ ក្រុមហ៊ុនមួយចំនួន ផ្អាកដំណើរការបណ្ដោះអាសន្ន ចំណែកគ្រឹះស្ថានសិក្សាវិញបិទមួយរយៈ រង់ចាំរហូតដល់ធូរស្រាលការរាតត្បាតជំងឺនេះ............
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានសហការជាមួយក្រុមហ៊ុន The Pizza Company ដើម្បីដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា.......
និស្សិតពីររូប ដែលបានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ VR Siddartha Engineering College ក្នុងទីក្រុង Kanuru ប្រទេសឥណ្ឌា បានបង្កើតមនុស្សយន្ត.....
វិឡាដ៏ស្កឹមស្កៃ ដែលស្ថិតនៅក្នុងផ្ទៃដីទំហំ ១,៩៥០.៩៦ ម៉ែត្រការ៉េ ដែលប្រតិស្ថាន នៅក្នុងរដ្ឋ South Florida គឺជាលំនៅឋានឆ្ងាយមាត់សមុទ្រ ដ៏មានតម្លៃថ្លៃបំផុត......
នៅអំឡុងពេល រាតត្បាតជំងឺកូវីដ ១៩ នេះ អាជីវកម្មមួយចំនួនធំ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូច្នេះ មនុស្សម្នាជាច្រើនត្រូវបាត់បង់ការងារ ......