CamNews

ព័ត៌មានជាតិ 

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ត្រូវបានដកចេញពីតំណែង

ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​កាលពី​ម្សិលមិញ​ ​បាន​យល់ស្រប​ចំពោះ​ការ​ដក​តំណែង​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​លោក​ ​សួន​ ​បវរ​ ​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​។​

​សំ​ណើរ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​លិខិត​មួយ​ផ្ញើ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ ​ដោយ​បញ្ជាក់​ថា​ការ​ដក​តំណែង​នេះ​ ​ជា​តម្រូវការ​ចាំបាច់​ពី​រដ្ឋាភិបាល​។​​

ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ ​និង​ការគ្រប់គ្រង​រដ្ឋបាល​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​ ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​ខ្ញុំ​ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ​ទ្រង់​បញ្ជូន​ឯកឧត្តម​ ​សួន​ ​បវរ​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ​មក​បំរើ​ការងារ​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​វិញ​​”​។​ ​លិខិត​នេះ​បាន​កត់សម្គាល់​ថា​លោក​ ​អ៊ុំ​ ​រាត្រី​ ​អភិបាលរងខេត្ត​ ​នឹង​ជំនួស​លោក​ ​សួន​ ​បវរ​។​



​បន្ថែម​ពីនេះ​ទៀត​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ឧត្តមសេនីយ៍ឯក​ ​កឿង​ ​វណ្ណៈ​ ​ស្នងការ​នគរបាល​ជាតិ​ ​នឹង​ក្លាយជា​អភិបាលរង​ជំនួស​លោក​ ​អ៊ុំ​ ​រាត្រី​។​

លោក​ ​ខៀវ​ ​សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​រដ្ឋាភិបាល​ចង់​ឲ្យ​លោក​ ​សួន​ ​បវរ​ ​ធ្វើជា​ការ​ជា​មន្រ្តី​ក្រសួងមហាផ្ទៃ​ ​ប៉ុន្តែ​មិនបាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​ទេ​។​

​លោក​ ​ខៀវ​ ​សុភ័គ​ ​បាន​មានប្រសាសន៍​ថា​ ​”​មែនហើយ​ ​លោក​ ​សួន​ ​បវរ​ ​នឹង​មក​បម្រើការ​ងារ​ជាម​ន្ត្រី​រាជការ​ធម្មតា​ ​នៅក្នុង​ក្រសួងមហាផ្ទៃ​”​​។​

​យោង​តាម​សេចក្តី​ថ្លែង​របស់ក្រ​សួង​មហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​នឹង​ធ្វើជា​អធិបតី​ ​ក្នុង​ពិធី​ផ្ទេរតំណែង​មួយ​នៅ​ថ្ងៃសុក្រ​នេះ​។

​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​លោក​មិនទាន់​បានឃើញ​លិខិត​នោះ​ទេ​ ​ខណៈ​លោក​ ​សួន​ ​បវរ​ ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​។​

​គេ​បាន​ប៉ាន់ស្មាន​ថា​ការ​ស្នើសុំ​ផ្ទេរ​ ​លោក​ ​សួន​ ​បវរ​ ​បាន​កើតឡើង​ ​ក្រោយពី​មាន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ ​ជា​ស្រី​កំណាន់​របស់​គាត់​ ​កន្លងមក​បាន​ឈរ​លើក​បដា​ ​តវ៉ា​នៅ​ខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ​ ​ទាមទារ​ឲ្យ​គាត់​ទទួលខុសត្រូវ​រឿង​ស្នេហា​ពីអ​តី​ត​កាល​។​

​លោក​ ​សោម​ ​ចាន់​គា​ ​អ្នកសម្របសម្រួល​ ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​ថ្លែង​ថា​ ​មន្រ្ដី​រដ្ឋាភិបាល​ត្រូវតែ​ជា​មនុស្ស​ល្អ​។​

​លោក​ ​ចាន់​គា​ ​បាន​និយាយ​ថា​ ​”​បញ្ហា​រឿងអាស្រូវ​គឺជា​រឿង​ឯកជន​របស់​បុគ្គល​ម្នា​ក់ៗ​ ​យើង​មិន​អាច​ធ្វើ​អត្ថា​ធិប្បាយ​លើ​បញ្ហា​នេះ​បានទេ​ ​វា​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​ ​យើង​មិន​អាច​សន្និដ្ឋាន​បានទេ​”​ ៕​


ប្រភព ៖ khmertimes


Tags: Local news Social news