CamNews

តារា 

ស្រីស្អាត ពេជ្រ សូលីកា លេចមុខជាថ្មីម្តងទៀតជាមួយតារាល្បី ទេព បូព្រឹក តើអ្នកទាំង ២ ត្រូវជាអ្វីនឹងគ្នា?

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងល្បីដែលបាត់មុខពីវិស័យសិល្បៈយ៉ាងយូររហូតស្ទើរតែធ្វើឲ្យក្រុមអ្នកគាំទ្រភ្លេចមុខនាងបាត់ទៅហើយ គឺនាង ពេជ្រ សូលីកា​ ពេលនេះរូបនាងផ្ទាល់បានធ្វើឲ្យមហាជនជាច្រើនក្រោយបានឃើញរូបថតលេចមុខមកសារជាថ្មីនៅលើ Facebook Page និងគណនី instagram របស់តារាស្រីមួយរូបទៀត គឺតារាស្រីដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង គឺនាង ទេព បូព្រឹក ដែលជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ។

មានក្រុមអ្នកនិយមលេងអិនធឺណិតជាច្រើនពិតជាមានចម្ងល់ហើយថា​ តើហេតុអ្វីបានម្ចាស់បទ "បើសិន" នាង ពេជ្រ សូលីកា​ លេចមុខសារជាថ្មីម្តងទៀតក្រោយបាត់មុខពីសិល្បៈយ៉ាងយូរ តែបែរជាបង្ហាញមុខនៅលើ Facebook Page របស់ម្ចាស់បទ "មិត្តម្នាក់នេះលួចស្រលាញ់បង" ទៅវិញ ម្យ៉ាងវិញទៀតអ្នកទាំង ២ មិនមែនជាតារាចម្រៀងក្នុងផលិតកម្មជាមួយគ្នាទេ ។ អ្នក នាង ពេជ្រ សូលីកា និងនាង ទេព បូព្រឹក ត្រូវជាអ្វីជាមួយនឹងគ្នាឲ្យប្រាកដ?

ដោយយោងតាមការបង្ហោះរូបថតជាមួយនិងចំណងជើងដែលនាង នាង ទេព បូព្រឹក បានបង្ហោះទាំងនៅលើគណនី instagram និង Facebook Page បានឲ្យដឹងថា​ ថ្វីត្បិតតែអ្នកទាំង ២ គឺជាតារាចម្រៀងដែលនៅក្នុងផលិតកម្មផ្សេងពីគ្នា ប៉ុន្តែទាំង ២ គឺជាមិត្តជិតដិតនឹងគ្នា ។ គួរបញ្ជាក់ឲ្យដឹងថា រូបថតដែលនាង ទេព បូព្រឹក បានបង្ហោះនោះគឺនៅថ្ងៃខួបកំណើតរបស់នាង ពេជ្រ សូលីកា ៕







ដោយ ៖ គន្ធា


ប្រភព ៖ IG&FB