CamNews

តារា 

ពេជ្រ សូលីកា ច្រានចោល​ព័ត៌មាន ត្រូវគេគប់ដប​ទឹកសុទ្ធ ពេលឡើងច្រៀង

ភ្នំពេញ៖ ថ្មីៗនេះបានលេចឮព័ត៌មានថា តារាចម្រៀងស្រីវ័យក្មេងសាច់សរខ្ចី របស់ផលិតកម្ម
M កញ្ញា ពេជ្រ សូលីកា ត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង បាន
គប់របស់របរទៅលើនាង ខណៈដែលនាងកំពុងតែច្រៀង នៅលើឆាកប្រគំតន្ត្រីនោះ ត្រូវបាន
តារាស្រីរូបនេះ ចេញមុខច្រាន ចោលចំពោះព័ត៌មានទាំងនោះថា មិនមែនជាការពិតនោះទេ។

ហេតុការខាងលើនេះ បានកើតឡើងខណៈពេលដែល តារាចម្រៀងស្រីស្រស់វ័យក្មេង កញ្ញា
ពេជ្រ សូលីកា បានលេចមុខចូលរួមជាតារាចម្រៀង នៅលើឆាកខនសឺត របស់ក្រុមហ៊ុន យូនី
លីវើ កាលពីពេលថ្មីៗនេះ ដោយសារតែនាងបានធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋមានការ អាក់អន់
ស្រពន់ចិត្ត ក្រោយពីតារាស្រីរូបនេះ បានបើករថយន្តប៉ះអ្នក ដែលមកទស្សនាខនសឺតនោះ
ហើយអ្វីដែលធ្វើឲ្យគេខឹង រហូតដល់ប្រើហឹង្សាដោយគប់ ដបទឹកសុទ្ធនិងរបស់របរជាច្រើន ទៅ
លើនាង ហើយនាងតម្កើងឬកខ្ពស់ពេក មិនទទួលខុសត្រូវនូវទង្វើ ដែលខ្លួនបានធ្វើ ទើបធ្វើឲ្យ
មានរឿងបែបនេះ កើតឡើងចំពោះនាង នៅលើឆាកតែម្តងទៅ។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ដែលត្រូវបានតារាចម្រៀង ស្រីវ័យក្មេងសម្បូរមន្តស្នេហ៍ កញ្ញា ពេជ្រ
សូលីកា ចេញមុខបកស្រាយបានប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣
នេះថា ចំពោះរឿងដែលលេចឮថា នាងត្រូវបានប្រជាពលរដ្ឋ ស្វាគមន៍នាងដោយដបទឹកសុទ្ធ
នៅលើឆាកដែលនាង ទៅច្រៀងនៅខេត្តព្រៃវែងនោះ មិនមែនជាការពិតនោះទេ គឺនាងសូមច្រាន
ចោលទាំងស្រុង ព្រោះថាការលេចឮព័ត៌មាន មិនពិតបែបនេះអាចប៉ះពាល់ដល់ កិត្តិយសនិងកេរ្តិ៍
ឈ្មោះរបស់នាង។

តារាចម្រៀងស្រីវ័យក្មេង ដែលកំពុងតែមានភាពលេចធ្លោ ប្រចាំផលិតកម្ម M រូបនេះបានប្រាប់
ឲ្យដឹងថា “ ខ្ញុំសូមបដិសេធចោល ចំពោះរឿងដែលលេចឮនេះ ទាំងស្រុងហើយខ្ញុំក៏មិនបាន ត្រូវ
គេគប់ដបទឹកសុទ្ធ ឬក៏ដុំថ្មអីមកខ្ញុំទេ ហើយប្រសិនបើមានរឿងនោះកើតឡើងមែន ប្រាកដជា
ផ្អើលពេញទឹកពេញដីហើយ។ ម្យ៉ាងទៀតអ្នកដែលចុះផ្សាយព័ត៌មានហ្នឹង គ្មានភស្តុតាងឬក៏រូប
របស់ខ្ញុំ ដែលអាចបញ្ជាក់ថា ខ្ញុំត្រូវបានគេគប់នោះទេ ផ្ទុយទៅវិញ ការដែលខ្ញុំទៅច្រៀង នៅលើ
ទឹកដីនៅទីនោះ គឺទទួលបានការគាំទ្រច្រើនខ្លាំងណាស់ ពីបងប្អូនប្រជាពលរដ្ឋ”។

តារាស្រីដែលមានសាច់សម៉ដ្ឋខៃ កញ្ញា សូលីកា ក៏បានប្រាប់បន្ថែមទៀតថា ចំពោះរឿងមួយទៀត
ដែលគេថានាងបើកឡាន ប៉ះពាទស្សនិកជន ខណៈទៅច្រៀងខនសឺតនោះ ក៏មិនមែនជាការពិត
ដែរ ព្រោះទាំងពេលទៅនិងពេលមក គឺនាងមិនបានបើកឡាន ប៉ះអ្នកណាទេ ដោយសារតែនៅពី
មុខ រថយន្តរបស់នាងមាន រថយន្តមួយទៀតបើកនាំផ្លូវ ទាំងទៅទាំងមកនាងគ្មានពេលឯណា ទៅ
បើករថយន្តបុកអ្នកណាទេ។ ហើយដើម្បីបញ្ជាក់ថា នាងពិតជាស្អាតស្អំ  នាងនឹងទៅច្រៀងនៅទី
នោះម្តងទៀត ប្រសិនបើមានគេអញ្ជើញ ដើម្បីបង្ហាញការពិតថា នៅពេលដែលនាងទៅច្រៀងនៅ
ទីនោះ ទទួលបានជោគជ័យ និងការគាំទ្រកម្រិតណា៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pech solika entertainment singer khmer star