ថៃ ៖ ដូចដែលហ្វេនៗមួយចំនួនបានដឹងរួចមកហើយថា នាង Janie Tien Phosuwan ធ្លាប់ជួបជីវីតលែងលះជាមួយនិងស្វាមីម្តងរួចហើយ ទើបមានស្នាមរបួសជាមួយស្នេហាចាស់ជាច្រើនឆ្នាំ រហូតមកទល់ពេលនេះ តារាថៃរូបនេះក៏បានរកឃើញអ្នកថ្មីដែលស្រលាញ់និងថ្នាក់ថ្នមនាង រហូតធ្វើឲ្យនាងទន់ចិត្តសម្រេចចិត្តកសាងស្នេហាថ្មីជាមួយនិងលោក ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
អនាគតស្វាមីវ័យក្មេង លោក Mickey Allapach Na Pombhejara បានថ្លែងប្រាប់អ្នកកាសែតថា ខ្លួនមិនបានគិតពីវ័យ ឬអតីតកាលរបស់ Janie ផងដែរ ។ ផ្ទុយទៅវិញ មូលហេតុចង់ដើរចូលក្នុងជីវីតអ្នកមេម៉ាយរូបនេះព្រោះព្យាបាលស្នាមរបួសផ្លូវចិត្តដែល Janie ធ្លាប់បានជួបកាលពីអតីតកាល ។
លោក Mickey Allapach Na Pombhejara បានបន្ថែមទៀតថា ការពិតទៅខ្លួនចង់សុំមិត្តស្រីរៀបការនៅក្នុងប្រទេសថៃ ប៉ុន្តែដោយសារតែនាង Janie Tien Phosuwan មានការងារបំពេញនៅស្រុកក្រៅ ទើបលោកត្រូវធ្វើនៅលើទឹកដីសហរដ្ឋអាមេរិច នៅមាត់សមុទ្រដូចក្នុងរឿងនិទានយ៉ាងចឹង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook