CamNews

ព័ត៌មានជាតិ 

ឃុំខ្លួនម្ចាស់ហាង​ផ្ដល់​សេវា​​ ​ម៉ាស្សា​រួមភេទ

កណ្តាល ៖ កាល​ពី​ម្សិលមិញ​តុលាការ​ខេត្ត​កណ្តាល​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទ​ផ្តល់​សេវា​រួមភេទ​នៅ​ក្នុង​ហាង​ម៉ាស្សា​របស់​ខ្លួន​នៅ​ក្រុង​តាខ្មៅ។

លោក លី សុភ័ក្ត្រ ក្រឡា​បញ្ជី​ម្នាក់​បាន​កំណត់​អត្តសញ្ញាណ​ជនជាប់​ចោទ​ឈ្មោះ កាន កាឌី អាយុ ៥១ ឆ្នាំ​ជា​ម្ចាស់​ហាង​ម៉ាស្សា 168 នៅ​ឃុំ​តាខ្មៅ ដោយ​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​ពេស្យាចារ​ហើយ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ ៥ ឆ្នាំ​ប្រសិន​បើ​ត្រូវ​បាន​រកឃើញ​ថា​មានទោស។

លោកវរសេនីយ៍ឯក រស់ សាវិន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​បាន​និយាយ​ថា​លោក កាឌី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រហែល​ម៉ោង ៨ និង ៣០ នាទី ល្ងាច​ថ្ងៃ​អង្គារ​បន្ទាប់​ពី​ប៉ូលិស​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​បាន​ចុះ​បង្ក្រាប​ទីតាំ​របស់​គាត់​នៅ​ក្រុង​តាខ្មៅ។

លោក​បាន​និយាយ​ថា​មន្រ្តី​ប៉ូលីស​បាន​តាមដាន​ហាង​របស់​គាត់​អស់​រយៈពេល​ពីរ​សប្តាហ៍​ និង​ចំណាំ​អតិថិជន​ដែល​ជា​ញឹកញាប់​បាន​ចូល​ទៅ​ស្វែងរក​សេវា​ផ្លូវភេទ​ពី​ហាង​ម៉ាស្សា​មួយ​នេះ​ ហើយ​បាន​ស្នើ​សុំ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​និង​សុំ​ការ​អនុញ្ញាត​ចុះ​ឆែកឆេរ​ទីតាំង​ហាងម៉ាស្សា​នេះ​តែម្ដង។


យោង​តាម​ការ​ស៊ើប​អង្កេត​ របស់ ប៉ូលីស​នោះ លោក កាឌី បាន​អនុញ្ញាត​ឱ្យ​នារី​ម៉ាស្សា​រួមភេទ​ជាមួយ ភ្ញៀវ​របស់​ពួកគេ​ហើយ​គិត​ប្រាក់​ពី ២០ ទៅ ៤០ ដុល្លារ​ក្នុង​មួយ​លើក​ ប៉ុន្ដែ​បាន​អោយ​ប្រាក់​ ១០ ដុល្លារ​ទៅ ១៥ ដុល្លារ​ទៅ​នារី​ម៉ាស្សា សម្រាប់​អរិថិជន​ម្នាក់។​

លោក​បាន​និយាយ​ថា “គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ភ្លាមៗ​នៅ​ពេល​ដែល​ប៉ូលីស​របស់​យើង​បាន​ឆែកឆេរ​ហាង​ម៉ាស្សា​របស់​គាត់” ។ ក្នុង​អំឡុង​ពេល​វាយឆ្មក់​ប៉ូលីស​បាន​ចាប់​ខ្លួន​នារី​ម៉ាស្សា ៦ នាក់​ដែល​កំពុង​រួមភេទ​ជាមួយ​អតិថិជន​ហើយ​ បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​ខេត្ត។ ប៉ូលីស​ក៏បាន​រឹប​អូស​បាន​កុំព្យូទ័រ​យួរ​ដៃ​មួយ​គ្រឿង​ដែល​មាន​បញ្ជី​ឈ្មោះ​អ្នក​ដែល​ស្វែងរក​សេវា​រួម​ភេទ​ហើយនិង​វត្ថុតាង​ស្រោម​អនាម័យ​ប្រើរួច​និង​មិនទាន់​ប្រើ​មួយចំនួន​ផង​ដែរ ៕ 

ប្រភព ៖ khmertimes


Tags: local news social news