CamNews

ព័ត៌មានជាតិ 

ក្រសួង​សុខាភិបាល​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ពងបែក​នៅ​លើ​ដៃ ជើង និង​​មាត់

ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃសុក្រ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ដៃជើង និង​មាត់​ដែល​រីករាល​ដាល​នៅក្នុង​កំឡុង​ពេល​ក្តៅ​ និង​ស្ងួត​ហើយ​ប៉ះពាល់​ដល់​កុមារ​ដែល​មាន​អាយុ​ក្រោម ៥ឆ្នាំ។

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​បាន​និយាយ​ថា​ ក្រសួង​បាន​រក​ឃើញ​កុមារ​ដែល​មាន​ជំងឺ HFMD កាន់​កើនឡើង​ហើយ​ករណី​ខ្លះ​ធ្ងន់ធ្ងរ ​តម្រូវ​ឱ្យ​មាន​ការ​ព្យាបាល​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ។ ជម្ងឺ​នេះ​ភាគច្រើន​ប៉ះពាល់​ដល់​ទារក និង​កុមារ​តូចៗ​ហើយ​រោគសញ្ញា​រួមមាន​គ្រុនក្តៅ, ដំបៅ​មាត់ និង​កន្ទួល​លើ​បាត​ដៃ បាត​ជើង និងគូថ។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ក្នុង​ករណី​ខ្លះ​ជំងឺ​នេះ​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ហើយ​បណ្តាល​ឱ្យ​ប្រកាច់ ឬក៏​ពិបាក​ដក​ដង្ហើម។ HFMD គឺជា​ជំងឺឆ្លង​ដែល​ឆ្លង​រាលដាល​តាម​រយៈការ​ប៉ះពាល់​ជាមួយ​ទឹកមាត់ ​កំហាក ស្លេស ​ទឹក​រងៃ​ចេញ​ពី​ពង​បែក និង​លាមក​របស់​អ្នក​ជំងឺ។


លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ប្រុងប្រយ័ត្ន​ជាង​មុន​អំពី​ជំងឺ​នេះ​ក្នុង​កំឡុង​ពេល​អាកាសធាតុ​ក្តៅខ្លាំង​ និង​រក្សាអនាម័យ​អោយ​បាន​ស្អាត​ដោយ​ការ​លាង​ដៃ​ជា​ទៀង​ទាត់​ជាមួយ​សាប៊ូ។

ប្រសិន​បើ​កុមារ​ឬ​ទារក​មាន​រោគ ​សញ្ញា​ប្រកាច់​ឬ​ពិបាក​ដក​ដង្ហើម​​ត្រូវ​បញ្ជូន ពួគ​គេ​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ ​អោយ​បាន​ឆាប់​បំផុត។

ក្រសួង​សុខាភិបាល​ក៏បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​ផឹក​ទឹក​អោយ​បាន​ច្រើន និង​លេប​ថ្នាំ​ដើម្បី​បន្ថយ​កម្តៅ និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ចំពោះ​ពងបែក​ក្នុងមាត់។ ទោះជា​យ៉ាង​ណា​ក៏ដោយ​ក្រសួង​ហាម ដាច់ខាច​ចំពោះ​ការ​ប្រើ​ថ្នាំ​អាស្ពីរីន។

លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃចន្ទ​ថា​ យោងតាម​របាយការណ៍​ពី​មន្ទីរ​ពិសោធន៍ មន្ទីរពេទ្យ និង​ទិន្នន័យ​ផ្សេងៗ​ទៀត​ ​ករណី HFMD ក្នុង​រយៈពេល​ពីរខែ​ដំបូង​ឆ្នាំនេះ​បាន​កើន​ឡើង ​បើធៀប​នឹង​កំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន 

ប្រភព ៖ khmertimes 


Tags: Local news Social news