CamNews

តារា 

គ្រាន់តែឃើញការសម្តែងរបស់លោក ព្រាប សុវត្ថិ និងកូនៗទាំង ៣ ហើយ នាំគ្នាស្រែកចង់បែកស្តាត (វីដេអូ)

តារាខ្មែរ ៖ ព្រឹត្តិការណ៍កីឡាជាតិគឺជាកម្មវិធីដ៏ធំមួយនៅក្នុងស្រុក ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែតុលា នាពេលល្ងាច ហើយនៅក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យនោះ ក៏មានវត្តមានតារាល្បីប្រចាំប្រទេសកម្ពុជា ដែលបង្ហាញខ្លួននៅក្នុងព្រឹត្តការណ៍នេះដែរ គឺលោក ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសទាំង ៣ ដែលស្រស់សង្ហាមិន និងមានក្បាច់រាំមិនចាញ់ឪពុកឡើយ ។ 

នៅក្នុងចំណោមកូនប្រុសទាំង ៣ របស់លោក ព្រាប សុវត្ថិ នៅក្នុងនោះក៏មានកូនប្រុសផងដែរ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ និងសម្លេងស្រែកហ៊ោ ពេញស្តាតអូឡាំពិក ដោយសារតែក្បាច់រាំដ៏គួរឲ្យចាប់អារម្មណ៍ និងបូករួមទាំងរូបស្រស់សង្ហាថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍ដ៍កម្រមួយនេះបានទាក់ទាញមនុស្សជាច្រើនដើម្បីធ្វើការចូលរួម ហើយក៏មានការលោតឆ័ត្រយោងដែលជាព្រឹត្តិការណ៍ដ៏កម្រថែមទៀតផង ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូដ៏គួរឲ្យចាប់អារម្មណ៍របស់ លោក ព្រាប សុវត្ថិ និងកូនៗរបស់គាត់នៅខាងក្រោមទាំងអស់គ្នា ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sovath monivann