CamNews

តារា 

អ្នកនាង យុគ ចិន្តា និងកូនស្រីចាយសម្រស់នៅលើទឹកដីខេត្តសៀមរាប ក្រោយលើកពាន

សៀមរាប ៖ ក្រោយពីកូនស្រីឈ្មោះអម បានលើកពាននៅក្នុងកម្មវិធី Asia Pacific Arts Festival រួចមក អ្នកនាង យុគ ចិន្តា និងកូនស្រីនាំគ្នាចាយសម្រស់នៅលើទឹកដីខេត្តសៀមរាប ដូចបងប្អូនស្រីនឹងគ្នា ។ 

យោងតាមការបង្ហោះរបស់ពិធីការនីជើងចាស់រូបនេះ នៅលើគណនីអុិនស្រ្តក្រាម អ្នកនាងបានបង្ហោះរូបថតផ្អែមល្អែមជាច្រើនសន្លឹកព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើង Sweet ខ្លាំងណាស់ជាមួយនិងកូនស្រីសំណព្វចិត្ត ។ នៅក្នុងនោះផងដែរ អ្នកនាង យុគ ចិន្តា បាននិយាយថា "រីករាយថ្ងៃចុងសប្ដាហ៏! ទឹកដីអង្គរ ដែលយើងទៅដល់! ស្នាមញញឹមរបស់ថៅកែអម បំបាត់ការនឿយហត់គ្រប់យ៉ាង" ។ សារខ្លីតែបង្កប់នូវក្តីស្រលាញ់របស់ម្តាយចំពោះ ពិតជាធ្វើឲ្យមហាជនច្រណែននឹងក្តីស្រលាញ់របស់ម្តាយកូនទាំងពីរនេះពិតមែន ៕

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!











ដោយ ៖ គន្ធា


Tags: Yok Chanda