CamNews

តារា 

ការពិតពីក្រោយរឿង យុគ ចិន្តា មិនចូលរួមក្នុងថ្ងៃបុណ្យសព្វ លោក ម៉ា សេរី ដែលជាអ្នកធ្វើការក្រោមដំបូលតែមួយ

ព័ត៌មានកំសាន្ត ៖ ដោយយោងតាមការលើកឡើងរបស់ ពិធីការនីរួមទ្រនំជាមួយនិង លោក ម៉ា សេរី គឺអ្នកនាង យុគ ចិន្តា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នកនាងរន្ធត់ចិត្តនិងមានការសោកស្តាយជាខ្លាំងក្រោយទទួលដំណឹងថា លោក ម៉ា សេរី បានទទួលមរណៈភាពប៉ុន្តែដោយសារតែរូបនាងរវល់បំពេញការងារនៅឯខេត្ត ទើបមិនបានចូលរួមដោយផ្ទាល់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកនាងនិងក្រុមគ្រួសារនៅតែចូលរួមនិងសម្តែងការសោកស្តាយពីចម្ងាយផងចុះ ។ 

ពិធីការនីប្រចាំទូរទស្សន៍ CTN រូបនេះបានលើកឡើងថា "នាងខ្ញុំ យុគ ចិន្តា និងក្រុមការងារ មានក្តីក្រៀមក្រំ និងក្តុកក្តួលចិត្តយ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការទទួលមរណភាពរបស់លោក ម៉ា សេរី ដែលជាប្រធានផ្នែកកម្មវិធីកីឡា របស់បណ្តាញស្ថានីយទូរទស្សន៏ CTN MYTV CNC ក្នុងនាមនាងខ្ញុំជាបុគ្គលិកបំពេញការងារក្នុងស្ថាប័នទូរទស្សន៏ជាមួយគ្នា បើទោះបីជាជាប់បំពេញបេសកម្មការងារនៅខេត្តហើយ មិនបានចូលរួមក្នុងពិធីបុណ្យសព ប៉ុន្តែពួកខ្ញុំនឹងក្រុមការងារមានក្តីសោកស្តាយ នៅពេលដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំនេះ ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំនេះនាងខ្ញុំសូមចូលរួមរំលែកទុក្ខ និងមានការសោកស្តាយជាមួយនឹងក្រុមគ្រួសារនៃសព លោក ម៉ា សេរី នឹងសូមឧទ្ទិស និងបួងសួងដល់ដួងវិញ្ញាណក្ខ័នសពលោក ម៉ា សេរី សូមឆាប់បានកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ " ៕

-ចុចអាន ៖ តារាចម្រៀង សុគន្ធ នីសា ទម្លាយរឿងមួយរបស់ ម៉ាក់ឈិត សុវណ្ណបញ្ញា ក្រោយ....






ដោយ ៖ គន្ធា


ប្រភព ៖ FB