ខេត្តពោធិ៍សាត់ៈ នៅតាមស្តង់លក់ ម៉ូតូជាច្រើនកន្លែង ក្នុងក្រុងពោធិ៍សាត់ និងមួយផ្នែកទៀត
តាមបណ្តាល ស្រុកមួយចំនួន ត្រូវបានគេមើលឃើញថា ម៉ូតូដែលអត់ពន្ធភាគច្រើន ជាប្រភេទ
ស្គុបពីរ និង ប្រភេទវ៉េវ និងម៉ូតូប្រភេទធំៗ ដែលឈ្មួញ នាំចូលមកពីប្រទេសថៃ និងប្រទេស
វៀតណាម តាមច្រករបៀង ។
ការនាំចូលពីសំណាក់ ឈ្មួញរកស៊ីដឹកជញ្ជូន ម៉ូតូអត់ពន្ធទាំងនោះ មិនត្រូវបានស្ថាប័ន មាន
សមត្ថកិច្ច ដូចស្រមោច នៅតាមដងផ្លូវ ជាពិសេសស្ថាប័នគយ និងរដ្ឋករខេត្ត ដែលពាក់ព័ន្ធ
នៅតាមដងផ្លូវ មិនបាន យកភ្នែកមើលឡើយ ដោយពួកគេបណ្តែតបណ្តោយ ឲ្យម៉ូតូអត់ពន្ធ
ជាច្រើនគ្រឿង បាននាំចូលដោយសេរី ជាមួយគ្នានោះដែលនៅតាមស្តង់ជាច្រើន នៅក្នុងខេត្ត
ពោធិ៍សាត់ ក៏បានតាំងលក់ម៉ូតូ អត់ពន្ធ ទំនើបៗ ដោយសេរី ហើយគេក៏មិនដែរឃើញសមត្ថ
កិច្ចគយ និងរដ្ឋករខេត្តពោធិ៍សាត់ មានវិធានការអ្វីនោះឡើយ។ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយ
នេះ បើតាមប្រភពពីថៅកែលក់ម៉ូតូ នៅតាមហាងមួយចំនួន ដែលមានម៉ូតូ អត់ពន្ធខ្លះបន្លំលក់
នៅក្នុងស្តង់នោះ ក៏បានបង្ហើបថា មន្ត្រីគយ និងរដ្ឋករខេត្ត បានដើររកាត់តួលេខម៉ូតូ អត់ពន្ធ
ទាំងអស់ ដែលមាននៅតាមស្តង់នីមួយៗ ។
ការដែលមន្ត្រីគយ បានដើរចុះយកតួលេខម៉ូតូអត់ពន្ធ ដែលបានដាក់លក់នៅ តាមស្តង់ក្នុង
ក្រុងពោធិ៍សាត់នោះ ក៏មិនត្រូវបានប្រភពផ្លូវការ ណាមួយអះអាង ច្បាស់លាស់ថា គេកត់យក
ទៅធ្វើស្អីនោះទេ។ ពីព្រោះម៉ូតូអត់ពន្ធនៅតែមានដាក់លក់ នៅតាមស្តង់ដដែល រីឯអ្នកទិញ
ជិះក៏នៅតែជិះពពាក់ពពួនគ្នាដដែល ។
មជ្ឈដ្ឋាននានា ក៏បានរង់ចាំមើល កណ្តាប់ដៃ លោក ហ៊ែល ទូច មេគយ ដុះស្លែម៉ាខេត្ត តើ
មានវិធានការ យ៉ាងណាដែរ ចំពោះម៉ូតូអត់ពន្ធ ដែលមានក្នុងខេត្តពោធិ៍សាត់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល