ថៃ ៖ ក្នុងនាមជាមិត្តដែលស្រលាញ់គ្នាខ្លាំងពិតប្រាកដ មិនថាឈ្លោះគ្នាជាច្រើនដង ពួកគេក៏នឹងខិតខំរកមធ្យោបាយ ត្រលប់ទៅត្រូវរូវគ្នាវិញ ព្រោះមិត្តភាពពិតមិនសាបសូន្យនោះទេ ។
តារាជើងចាស់ នាង Woonsen Virithipa Pakdeeprasong បានថ្លែងប្រាប់អ្នកកាសែតថា នាងបានដឹងថា មិត្តរបស់ខ្លួនគឺនាង Janie Tien Phosuwan និងចូលរួមនៅក្នុងមង្គលការរបស់ Pok និង Margie ហើយពួកគេប្រាកដជាបានជួបគ្នា ។
ប្រភពដដែលបានបន្តទៀតថា អ្នកមេម៉ាយចាយរាងទាំងពីរដួងនេះ ដើមឡើយអ្នកទាំងពីរមិនបាននិយាយគ្នាទេ ពោលគឺត្រឹមតែជួបមុខប៉ុណ្ណោះ ។ មួយវិញទៀតមានពត៌មានចុះផ្សាយថា នាង Nana Rybena បង្ខំអោយនាង Woonsen និង Janie និយាយគ្នា ប៉ុន្តែការពិតទៅ អ្នកទាំងពីរស្មគ្រ័ចិត្ត ក្រោយអង្គុយជិតគ្នាមួយភ្លែត នៅក្នុងមង្គលការនោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar